អានតួអត្ថបទ
បទយកការណ៍

ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ថ្មី៖ ទោះ​មិន​ទាន់​មាន​បទ​ពិសោធន៍ តែ​ការងារ​នឹង​ជួយ​បង្រៀន​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ៊ាង គឺ វ័យ​៣៩​ឆ្នាំ ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ថ្មី​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៤ កក្កដា ជំនួស​លោក ហែម សុផាត ដែល​ត្រូវ​បាន​ទម្លាក់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅ​សង្កាត់​រង​ទី​២ តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​ប្រជាជន។ បើ​ទោះ​បី​ជា​ពី​មុន​មក​ លោក ​ហ៊ាង គឺ មិន​ធ្លាប់​ធ្វើ​ជា​ចៅ​សង្កាត់​ម្តង​ណា​ក្តី តែ​បុរស​មាន​ស្រុក​កំណើត​មក​ពី​ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​រូប​នេះ បាន​ប្តេជ្ញា​ថា នឹង​ខិត​ខំ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ។ វ៉ា សំណព្វ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពី​ពិធី​ផ្ទេរ​មុខ​តំណែង​ចៅ​សង្កាត់​ថ្មី​នេះ​ បាន​រៀប​ចំ​បទ​យកការណ៍​ជូន​លោក​អ្នក។

លោក ហ៊ាង គឺ ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ថ្មី​ក្នុង​ក្រុង​ភ្នំពេញ
លោក ហ៊ាង គឺ ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ថ្មី​ក្នុង​ក្រុង​ភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ