បទយកការណ៍
Moto Girl Tour ចង់បានសមាជិកជាបុរសចូលរួម ដើម្បីផ្តល់សេវាម៉ូតូឌុបទេសចរណ៍សម្រាប់ជនបរទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០០
សេវាកម្មម៉ូតូឌុបទេសចរណ៍ ដំបូងនៅកម្ពុជាបង្ហាញគោលជំហរចង់បានសមាជិកជាបុរសចូលរួម ក្នុងគោលដៅបំពេញតម្រូវការសេវាកម្មម៉ូតូឌុបទេសចរណ៍ សម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា។ ជាការពិត Moto Girl Tour បង្កើតឡើងដោយនិស្សិតនារីមួយក្រុម ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សាកម្រិតសកលវិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ។ Moto Girl Tour ដែលបង្កើតឡើងបានប្រមាណមួយឆ្នាំនេះ ក៏មានបំណងពង្រីកសេវាកម្មរបស់ខ្លួនក្នុងខេត្តគោលដៅទេសចរណ៍មួយចំនួនដូចជាសៀមរាបជាដើម។