អានតួអត្ថបទ
បទយកការណ៍

កសិកម្ម​​មិន​​អាច​​ចិញ្ចឹ​ម​​ជីវិត​​បាន​​ជា​​មូល​​ហេតុ​​នាំ​​ឲ្យ​​មាន​​ចំណាក​​ស្រុក​​ទាំង​​ក្នុង​​និង​​ក្រៅ​​ប្រទេស​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រដូវ​ប្រាំង​នេះ ​ប្រសិន​ជា​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ពេញ ​ទៅ​ខេត្ត​ស្រុក​នានា ​គេ​ឃើញ​វាល​ស្រែ​ក្នុង​ប្រទេស​កម្ពុជា​ មាន​សភាព​ស្ងួត​ហួត​ហែង​។ ​កសិករ​ និយាយ​ថា​ការ​ដាំដុះ​របស់​ពួក​គាត់​អាច​ធ្វើ​បាន​តែ​រដូវ​វស្សា​ រដូវ​ប្រាំង​គ្មាន​ប្រភព​ទឹក​។ ​នៅ​ពេល​មិន​អាច​ពឹង​លើ​របរ​កសិកម្ម​បាន​ បាន​ធ្វើ​ឲ្យ​មាន​ចល​នាចំណាក​ស្រុក​ ទៅ​រក​ របរ​ផ្សេងៗ​ចិញ្ចឹម​ជីវិត។ ​បើ​មិន​ទៅ​ថៃ ​ទៅ​ម៉ាឡេ ​ធ្វើ​ខ្ញុំ​គេ ​កសិករ​ខ្មែរ​ត្រូវ​ទៅ​រក​មុខ​របរ​ តាម​តំបន់​ទេស​ចរណ៍​ដែល​មាន​នៅ​ក្នុង​ប្រទេស​ដូច​ជា​ខេត្ត​សៀម​រាប​ ខេត្ត​ព្រះ​សីហនុ។​ អ៊ឹម​ ណាវិន​ បាន​ជួប​សន្ទនា​ ជា​មួយ ​អ្នក​រត់​​ម៉ូតូ​ឌុប អ្នក​ម៉ា​ស្សា​ និង​អ្នក​ដើរ​លក់​មឹក​អាំង​ លើ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ ជុំវិញ​ជីវភាព​ពួក​គាត់​។​ ជីវភាព​ដែល​ពួក​គេ​បង្ខំ​ធ្វើ​ចំណាក​ស្រុក​ពី​ភូមិ ​ដោយ​សារ​មិន​អាច​ពឹង​លើ​របរ​កសិកម្ម។​

អ្នក​ក្រីក្រ​ជា​ច្រើន​មក​ពី​បណ្តាល​ខេត្ត​នានា ​រត់​ទៅ​រក​របប​រ​ចិញ្ចឹម​ជីវិត​ក្នុង​ខេត្ត​ទេសចរណ៍​ឆ្នេរ​នៅ​ពេល​កសិកម្ម​មិន​អាច​ពឹង​បាន​។​
អ្នក​ក្រីក្រ​ជា​ច្រើន​មក​ពី​បណ្តាល​ខេត្ត​នានា ​រត់​ទៅ​រក​របប​រ​ចិញ្ចឹម​ជីវិត​ក្នុង​ខេត្ត​ទេសចរណ៍​ឆ្នេរ​នៅ​ពេល​កសិកម្ម​មិន​អាច​ពឹង​បាន​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ