អានតួអត្ថបទ
បទយកការណ៍

កៅស៊ូធ្លាក់ថ្លៃ កសិករត្អូញថាកម្ពុជាគ្មានគោលការណ៍កសិកម្មច្បាស់លាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កសិករ​បាន​ត្អូញត្អែរ​ពី​តម្លៃ​ជ័រ​កៅស៊ូ​ធ្លាក់​ថ្លៃ។ កសិករ​ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​នៅ​ទី​នោះ​និយាយ​ថា កម្ពុជា​គ្មាន​គោលការណ៍​កសិកម្ម​ច្បាស់​លាស់​។ កសិផល​កម្ពុជា ពិសេស​ជ័រ​កៅស៊ូ​នេះ ពឹង​លើ​មាត់​ឈ្មួញ​ជនជាតិ​វៀតណាម​។ បច្ចុប្បន្ន ជ័រ​កៅស៊ូ​មាន​តម្លៃ​ជាង​១​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ ពលរដ្ឋ​បាន​ចាប់​ផ្ដើម​កាប់​ដើម​កៅស៊ូ ដាំ​ម្រេច​វិញ នៅ​ពេល​ម្រេច​មាន​ទីផ្សារ​គ្រាន់​បើ ដូច​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពលរដ្ឋ​កាប់​ស្វាយចាន់ទី ដាំ​កៅស៊ូ​។ កសិករ​ថា​ធ្វើ​របៀប​នេះ ដោយ​សារ​ទីផ្សារ​កសិផល​មិន​ច្បាស់​លាស់​។

កសិករកាប់ស្វាយចាន់ទី ដំាកៅស៊ូ កាប់កៅស៊ូ ដាំម្រេច
កសិករកាប់ស្វាយចាន់ទី ដំាកៅស៊ូ កាប់កៅស៊ូ ដាំម្រេច
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ