បទយកការណ៍
លោក ហ៊ឹម រតនា អ្នកបង្ហាត់ឆ្កែដ៏កម្រនៅកម្ពុជាបានផ្អាកសកម្មភាពដោយ គ្រោះថ្នាក់ចរាចរណ៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣១
ឆ្កែត្រូវបានគេបង្ហាត់ហើយប្រើប្រាស់នៅក្នុងកិច្ចការប៉ូលីស យ៉ាងពេញនិយមទូទំាងសកលលោក។ ប៉ូលីសនៅកម្ពុជាក៏មានប្រើសត្វឆ្កែសម្រាប់ហិតខ្លិន និងរាវរកគ្រឿងផ្ទុះ សារធាតុញឿន ជាដើម។ លោកហ៊ឹម រតនា ជាអ្នកបង្ហាត់សត្វឆ្កែឯកជនម្នាក់នៅកម្ពុជា។ លោកបានបើកកន្លែងបង្ហាត់ឆ្កែមួយនៅម្តុំស្ទឹងមានជ័យតំាងពីឆ្នាំ២០១៥មក តែនៅចុងឆ្នាំ២០១៨ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យអាជីពកម្ររបស់លោកនេះ បានផ្អាកសកម្មភាព។