បទយកការណ៍
គំនរសំរាមជួយដោះបំណុលធនាគាររបស់ប្រជាពលរដ្ឋនៅជើងឯក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៣
ពលរដ្ឋមួយក្រុមរស់នៅមិនឆ្ងាយប៉ុន្មាន ពីទីលានចាក់សំរាមជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា គំនរសំរាមនៅជើងឯកបានជួយដោះបំណុលធនាគារ និងដោះស្រាយជីវភាពទាំងស្រុងរបស់ពួកគេ។ បើជាទោះពលរដ្ឋ ចាត់ទុកគំនរសំរាមដូចអ្នកមានគុណរបស់ពួកគេបែបនេះក្ដី តែគំនរសំរាមនៅជើងឯកនេះ ក៏បង្កគ្រោះថ្នាក់ដល់ពួកគេមិនតិចដែរ។ គ្រោះថ្នាក់ដែលពួកគេហៅថា ជាឃាតករលាក់មុខនោះ គឺកាកសំណល់រឹង និងលោហៈជាដើម។