អានតួអត្ថបទ
បទយកការណ៍

​«ការពារ​ប្រសើរ​ជាង​ព្យាបាល​» ចំពោះ​សេវា​ព្យាបាល​ជំងឺ​នៅ​តាម​ភូមិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​បើក​ភ្លើង​ឲ្យ​មន្ទីរ​សុខាភិបាល​នៅ​តាម​បណ្ដាល​ខេត្ត​ប្ដឹង​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​។ វិធាន​ការ​ច្បាប់​ជា​អ្វីដែល​ក្រសួង​សុខាភិបាល​ជឿជាក់​ថា នឹង​លុប​បំបាត់​បាន​ទាំង​ស្រុង​ករណី​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ដោយ​ខុស​ច្បាប់​។ «ការពារ​ប្រសើរ​ជាង​ព្យាបាល» ក៏​ជា​សារ​បន្ថែម​ដែល​ពលរដ្ឋ​មួយ​ចំនួន រស់​នៅ​ឃុំ​សំបូរ ស្ថិត​ក្នុង​ស្រុក​កំពូល ក្នុង​ខេត្ត​កណ្ដាល អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​អ្នក​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​។ នេះ​ក៏​ដោយ​សារ​តែ​ឃុំ​សំបួរ​មាស កាល​ពី​៤ឆ្នាំ​មុន ពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា ខ្លួន​បាន​ឆ្លង​មេរោគ​អេដស៍​ព្រោះ​តែ​ស្នាដៃ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​ដែល​គេ​និយម​ហៅ​ថា ពេទ្យ​ភូមិ​។ 

ការព្យាបាលដោយខុសច្បាប់ (រូបតំណាង)
ការព្យាបាលដោយខុសច្បាប់ (រូបតំណាង) @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ