បទយកការណ៍
លោក សេង តារា រក្សាបទចម្រៀងចាស់ៗនិងស្នាដៃនិពន្ធតាមរយៈបណ្ណាល័យថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៧
លោកអ្នកដែលស្តាប់វិទ្យុបារាំងអន្តរជាតិជាតិ RFI ប្រាកដជាធ្លាប់បានឮសំឡេងរបស់ លោក សេង តារា ជាអ្នកស្រាវជ្រាវបទចម្រៀងពីសម័យបុរាណនៅក្នុងកម្មវិធីប្រវត្តិសិល្បៈករខ្មែរ។ ក្រៅពីចងក្រងបទចម្រៀងសម្រាប់ចាក់ផ្សាយជាសំឡេងតាមរលកធាតុអាកាស និងធ្វើការផ្សាយផ្ទាល់តាមវិទ្យុក្នុងស្រុកមួយចំនួននោះ បុរសវ័យជាង៣០ឆ្នាំរូបនេះ បានបង្កើតបណ្ណាល័យផ្ទាល់ខ្លួនមួយ ដើម្បីរក្សាកាសែត និងថាសចម្រៀងចាស់ ព្រមទាំងរូបថតអ្នកចម្រៀងជើងចាស់ជាច្រើនរូប សម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់។