បទយកការណ៍
អ្នកឃ្លាំមើលថាទោះប្រាក់ខែឡើងតែសេវាសង្គមខ្សោយ ហើយទំនិញថ្លៃនោះ ពលរដ្ឋនៅតែលំបាក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៤
ជាគោលការណ៍នៅដើមឆ្នាំ២០១៩នេះ ទំាងបុគ្គលិករដ្ឋនិងកម្មករក្នុងឧស្សាហកម្មកាត់ដេរ ត្រូវដំឡើងប្រាក់ខែគោល។ ប៉ុន្តែទោះជាប្រាក់ខែត្រូវឡើង មានពលរដ្ឋមួយចំនួននៅតែត្អូញថាចាយមិនគ្រប់។ អ្នកឃ្លាំមើលបញ្ហាសេដ្ឋកិច្ចនិយាយថា ទោះប្រាក់ខែឡើងដល់ណាបើ សេវាសង្គមដូចជាវិស័យសុខាភិបាល អប់រំ របស់រដ្ឋនៅខ្សោយ ហើយទំនិញលើទីផ្សារនៅតែថ្លៃ គឺពលរដ្ឋនៅតែលំបាកទោះប្រាក់ខែឡើងក្តី។