អានតួអត្ថបទ
បទយកការណ៍

ពិធី​អុំទូក​ថ្ងៃ​ទី១​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​លំហូរ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចូល​ក្រុង​ជា​បន្ត​បន្ទាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី១​បាន​ចាប់​ផ្ដើម​ហើយ នៅ​ថ្ងៃ​អាទិត្យ​ទី​១០​ខែ​វិច្ឆិកា​នេះ។ អ្វី​ជា​ការ​កត់សម្គាល់ មនុស្សម្នា​ជាច្រើន ក្មេង​ចាស់​ប្រុស​ស្រី ដោយ​អ្នក​ខ្លះ​នាំមក​ជាមួយ​នូវ​បង្វេច​បាយ បានធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ​ជា​បណ្ដើរៗ ដើម្បី​ទស្សនា​ការ​ប្រណាំង​ទូក។ ទន្ទឹម​នឹង​វត្តមានអ្នក​ទស្សនា​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​មក​បន្ត​កន្ទុយ​គ្នា​ជាប់​មិន​ដាច់ កម្លាំង​សមត្ថកិច្ច​ក៏​ត្រូវ​បានដាក់​ពង្រាយ​នៅ​តាម​គោលដៅ​សំខាន់ៗ​ផង​ដែរ។ ចំណែក​ការ​លក់​ដូរ​វិញ​ ក៏​មិន​ខុស​ពី​រាល់​ឆ្នាំដែរ ស្តង់​លក់​ទំនិញ​តូច​ធំ​កំពុង​ត្រៀម​ខ្លួន​ចាំ​ទទួល​អ្នក​ទិញ​មក​ពី​គ្រប់​មជ្ឈដ្ឋាន។  

រូបថតៈទិដ្ឋភាពថ្ងៃដំបូងនៃពិធីបុណ្យអុំទូក
រូបថតៈទិដ្ឋភាពថ្ងៃដំបូងនៃពិធីបុណ្យអុំទូក @សាលារាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ