ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT

​សុជាតិ និង សុឃីម ​ស្វែង​រក​អាហារ​ឧបករណ៍​សិក្សា​លើ​ជំនាញ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​

​សុជាតិ និង សុឃីម ​ស្វែង​រក​អាហារ​ឧបករណ៍​សិក្សា​លើ​ជំនាញ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​
 
យុវជនពិការភ្នែកពីរនាក់ សុជាតិ និង សុឃីម @RFI

នៅ​ក្នុង​នាទី​បទ​យក​ការណ៍​របស់​យើង​នៅ​រាត្រី​នេះ អេង គីមហុង នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់​ទៅ​ស្គាល់​យុវជន​ពិការ​ភ្នែក​ពីរ​នាក់​ឈ្មោះ​សុជាតិ និង​សុឃីម ដែល​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប ក្នុង​ចំណោម​យុវជន​ពិការ​ភ្នែក​ឯ​ទៀត​។ ក្នុង​នោះ សុជាតិ និង​សុឃីម ប្រាប់​ពី​គន្លឹះ​ខ្លះៗ ក្នុង​ការ​រៀន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឡង​ជាប់​។ ក្រោយ​ប្រឡង​ជាប់​អ្នក​ទាំង​ពីរ​កំពុង​ស្វែង​រក​អាហារ​ឧបករណ៍​ដើម្បី​រៀន​បន្ត​លើ​មុខ​ជំនាញ​ដែល​ស្ថិត​ក្នុង​បំណង​ប្រាថ្នា​របស់​ពួក​គេ​រៀង​ខ្លួន​។ ចំពោះ​សុ​ឃីម ចង់​រៀន​មុខ​ជំនាញ​ដែល​ឈាន​ដល់​ការ​វិវត្តន៍​ខ្លួន​ក្លាយ​ជា​អ្នក​នយោ​បាយ ខណៈ​សុជាតិ​ស្រឡាញ់​មុខ​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​។ ពួក​គេ​ជឿ​ជាក់​ថា ជំនាញ​ដែល​ពួក​គេ​ចង់​រៀន​សុទ្ធ​តែ​បាន​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​។ 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    ​យុវជន​កម្ពុជា​២៨​នាក់​ត្រៀម​ចូល​រួម​កម្មវិធី​នាវា​យុវជន​អាស៊ាន-ជប៉ុន​នៅ​ចុង​ឆ្នាំ​នេះ​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​ ហៃ ហ៊ុនឡេង​៖ តាមរយៈ​«Doctor Job» ​អ្នក​រក​ការងារ​ធ្វើ​នឹង​មាន​ការ​សម្រេច​ចិត្ត​កាន់តែ​ប្រសើរ​ឡើង

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    សម្បត្តិ វិបុលរ័ត្ន និស្សិតស្រី​ខ្មែរ​លើកដំបូង​នៅ​សាលាពហុបច្ចេកទេស​បារាំង Ecole Polytechnique

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ