ឱពុកម្ដាយនៅឡឥដ្ឋ៖ ចំពោះមុខខ្វះខាត ទុកការអប់រំ ទុកការរៀនសូត្ររបស់កូនមួយឡែកសិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤២
ថ្ងៃទី១២មិថុនានេះ គឺជាទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ នៅកម្ពុជា អង្គការសិទិ្ធមនុស្សលីកាដូ អង្គការស៊ីប៉ា ក៏ដូចជាអង្គការដទៃទៀត បានចុះទៅជួបកុមារនៅតាមសិប្បកម្មឡឥដ្ឋ ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦A។ ក្នុងនោះ តំណាងអង្គការនីមួយៗបានពន្យល់ទៅកាន់ឱពុកម្ដាយក្មេងៗ អំពីភាពងាយរងគ្រោះរបស់កុមារ នៅក្នុងសិប្បកម្មឡឥដ្ឋ ដែលត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ក្រៅពីសុវត្ថិភាពកុមារ ការអប់រំ ក៏បានក្លាយជាប្រធានបទសំខាន់ដែលសង្គមស៊ីវិលជំរុញ ទៅឱពុកម្ដាយបញ្ជូនកូនទៅរៀនឲ្យពីលទ្ធភាព តាមដែលអាចធ្វើទៅបាន។ តាមរយៈក្បាលមេក្រូវិទ្យុបារាំង ឱពុកម្ដាយទទួលស្គាល់ថា ការអប់រំជារឿងសំខាន់សម្រាប់អនាគតកុមារ តែចំពោះមុខគាត់ប្រឈមនឹងភាពខ្វះខាតដែលចាំបាច់ទុកការអប់រំមួយឡែកសិន។ ការពិតយ៉ាងណា!