បទយកការណ៍
នៅការដ្ឋានសំណង់៖ កម្មករខ្មែរមួយចំនួនថា កម្មករចិនភាគច្រើនទទួលបានប្រាក់ចំណូលខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៥
ការដ្ឋានសំណង់ធំៗ នៅភ្នំពេញដែលភាគច្រើនវិនិយោគដោយជនជាតិចិន បាននិងកំពុងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកនិងកម្លាំងពលកម្មនាំមកពីប្រទេសចិនផ្ទាល់តែម្ដង។ ចំពោះកម្មករខ្មែរបាននិយាយថា ការងាររបស់ពួកគេបានប្រើប្រាស់កម្លាំងពេញទំហឹង ដែលខុសពីកម្មករចិនភាគច្រើនជាមេការចាំណែនាំការងារ។ កម្មករខ្មែរមួយចំនួនបន្ថែមទៀតថា លក្ខខណ្ឌការងារខុសគ្នាហើយ កម្រៃទទួលបានក៏ខុសគ្នាទ្វេដងដែរ។