បទយកការណ៍
អ្នកជំនាញ៖ កសិករមួយចំនួននៅតែបន្តដាំដុះបន្លែដោយប្រើប្រាស់ថ្នាំពុលកសិកម្មមិនត្រឹមត្រូវ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤១
អ្នកជំនាញកសិកម្មនិយាយថា កសិករមួយចំនួននៅតែបន្តដាំដុះបន្លែដោយប្រើប្រាស់ថ្នាំពុលកសិកម្មមិនត្រឹមត្រូវតាមការកំណត់ ដូច្នេះហើយផលប៉ះពាល់កើតមានទាំងអ្នកដាំនិងអ្នកបរិភោគ។ ពីស្រុកស្អាង ខេត្តកណ្ដាល ទីកន្លែងដាំដុះបន្លែ កសិករមួយចំនួនទទួលស្គាល់ថា តម្រូវការទីផ្សារបង្ខំឲ្យពួកគេប្រើថ្នាំឆាប់បានផល។ តែយ៉ាងណាកសិករប្រុសស្រីអះអាងថា បន្លែពួកគេមិនគ្រោះថ្នាក់ដូចបន្លែនាំមកពីក្រៅឡើយ។