អ្នកស្រី ម៉ៅ សំណាង៖ មួយផ្នែកនៃសៀវភៅទន្សាយជានរណា បង្ហាញពីការរើសគូរជីវិតដោយប្រថុយប្រថានរបស់ខ្ញុំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៩
អ្នកស្រី ម៉ៅ សំណាង ដែលជាអ្នកនិពន្ធជើងចាស់ ត្រៀមចេញផ្សាយសៀវភៅក្រោមចំណងជើងថា ទន្សាយជានរណា នៅចុងខែវិច្ឆិកាខាងមុខ។ មែនទែនទៅទន្សាយ គឺឈ្មោះហៅក្រៅរបស់អ្នកស្រី ដែលមានភ្ជាប់នៅលើក្របមុខនៃប្រឡោមលោករបស់ អ្នកស្រី ម៉ៅ សំណាង។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិ អ្នកស្រី ម៉ៅ សំណាង បានលើកឡើងថា សៀវភៅទន្សាយជានរណា បានបង្ហាញពីដំណើរជីវិតអ្នកស្រីពីក្មេងស្រីធម្មតាតស៊ូរហូតក្លាយខ្លួនជាអ្នកនិពន្ធដល់បច្ចុប្បន្ន។ បន្ថែមលើនេះ មួយផ្នែកនៃការចេញសៀវភៅទន្សាយជានរណា បានបង្ហាញពីការជ្រើសរើសគូរជីវិតដោយប្រថុយប្រថានរួមនឹងស្នេហាជូរចត់របស់អ្នកនិពន្ធជើងចាស់រូបនេះដែរ។