អានតួអត្ថបទ
បទយកការណ៍

​ដូច​ចាស់​ខ្លះ​ថា ព្រះ​រាម បុប្ផាទេវី មាន​ភាព​ទន់​ភ្លន់ និង​ទឹក​ព្រះ​ទ័យ​ស្រឡាញ់​រាស្រ្ត​ដូច​បិតា​ទ្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​តែ​ពី​ការ​ចូល​រួម​របស់​ព្រះ​មហា​ក្សត្រ មន្ត្រី​អ្នក​មុខ​អ្នក​ការ នៅ​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី នៅ​ព្រឹក​មិញ​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ចាស់ទុំ​មួយ​ចំនួន ឡើង​មក​ពី​ខេត្ត​ផង​ដែរ​។ ពួក​គាត់​ទាំង​នោះ តាម​រយៈ​សំណួរ​របស់​អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរជាតិ បាន​រំឭក​អនុស្សាវ​រីយ៍​ធ្លាប់​មាន​ជាមួយ​សម្ដេច​រាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី​។ ក្រៅ​តែ​លើក​សរសើរ​ពី​ទេព​កោសល្យ​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ ដូច​ចាស់​ខ្លះ​លើក​ឡើង​ថា ព្រះរាម បុប្ផា​ទេវី​មាន​ភាព​ទន់​ភ្លន់ និង​ទឹក​ព្រះ​ទ័យ​ស្រឡាញ់​រាស្រ្ត​ដូច​បិតា​ទ្រង់​ដែរ ដែល​ជា​សម្ដេច​ឪ នរោត្តម សីហនុ​។ 

ចាស់ៗដែលបានចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកមិញនេះ
ចាស់ៗដែលបានចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកមិញនេះ @Vandy Snapper
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ