អានតួអត្ថបទ
បទយកការណ៍

​មន្ទីរ​ពេទ្យ​អង្គ​ឌួង​ចង្អៀត បង្ខំ​ឲ្យ​អ្នក​ជំងឺ​និង​សាច់​ញាតិ យក​សួន​សាធារណៈ​ជា​កន្លែង​អង្គុយ​រង់​ចាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​មន្ទីរ​រដ្ឋ​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​មាន​ឯកទេស​ព្យាបាល ត្រចៀក ភ្នែក ច្រមុះ បំពង់ក និង​រោគ​ស្ត្រី មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង បាន​ទទួល​អ្នក​ជំងឺ​ដែល​នាំ​គ្នា​សម្រុក​ទៅ​ព្យាបាល​ចំនួន​ជិត​១ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​។ ចំនួន​អ្នក​ជំងឺ​ដ៏​ច្រើន ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ដ៏​ចំណាស់​មួយ​នេះ ប្រឈម​នឹង​បញ្ហា​កង្វះ​កន្លែង​អង្គុយ​រង់​ចាំ។ អ្នក​ជំងឺ និង​សាច់​ញាតិ​មួយ​ចំនួន​ធំ បាន​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​ទីសាធារណៈ ជា​ពិសេស​គឺ​សួន​ច្បារ​នៅ​ជាប់​មន្ទីរ​ពេទ្យ​នោះ ធ្វើ​ជា​កន្លែង​សម្រាក​បណ្ដោះ​អាសន្ន​។ 

មន្ទីពេទ្យអង្គឌួងចង្អៀត បង្ខំឲ្យអ្នកជំងឺនិងសាច់ញាតិ យកសួនសាធារណៈជាកន្លែងអង្គុយរង់ចាំ
មន្ទីពេទ្យអង្គឌួងចង្អៀត បង្ខំឲ្យអ្នកជំងឺនិងសាច់ញាតិ យកសួនសាធារណៈជាកន្លែងអង្គុយរង់ចាំ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ