អានតួអត្ថបទ
បទយកការណ៍

«អ៊ួន បឋម» កសិករ​វ័យ​ក្មេងធ្វើ​ចម្ការ​ម្រេច ព្រោះ​ចង់​ឲ្យ​ខ្មែរ​​បាន​ទទួល​ទាន​ម្រេច​គុណភាពល្អ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ដំណាំ​ម្រេច​ស្ទើរ​តែ​ទាំង​អស់ ត្រូវ​បាន​ដាំ​ដុះ​ដើម្បី​បម្រើ​ទី​ផ្សារ​អន្ដរជាតិ​។ ប៉ុន្តែ​យុវជន​ម្នាក់ មាន​គំនិត​ផ្ទុយ​ពី​នេះ​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ភ្នំពេញ យុវជន អ៊ួន បឋម បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ខេត្ត​រតនគិរី​ដែនដី​ក្រហម ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ ដើម្បី​ចាប់​អាជីព​ជា​កសិករ​។ នៅ​ទី​នោះ អ៊ួន បឋម បាន​ដាំដុះ​ដំណាំ​ម្រេច​ជា​គោល អម​ដោយ​ដំណាំ​​ប៊័រ ក្រូច​ឆ្មារ កាហ្វេ និង​ទុរេន​ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៦​ហិកតា​។ ខុស​ពី​កសិករ​ខ្មែរ​ផ្សេង​ទៀត​ដែល​ដាំ​ម្រេច​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ ​ប្រទេស កសិករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​អះអាង​ថា ខ្លួន​ដាំ​ម្រេច ព្រោះ​ចង់​ឲ្យ​ខ្មែរ​មាន​ម្រេច​ល្អ​ទទួល​ទាន​។ សូម​អញ្ជើញ​លោក​អ្នក​នាង ទៅ​កាន់​ខេត្ត​រតនគិរី​ជាមួយ អ៊ឹម រចនា ដើម្បី​ទស្សនា​ចម្ការ​ម្រេច​របស់ អ៊ួន បឋម។  

លោក អ៊ួន បឋម ម្ចាស់​ចម្ការ​ម្រេច នៅ​ខេត្ត​រតនគិរី
លោក អ៊ួន បឋម ម្ចាស់​ចម្ការ​ម្រេច នៅ​ខេត្ត​រតនគិរី RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

 

 

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ