ស្បែកជើងកង់ឡាន របស់សម័យ ប៉ុល ពត គឺនៅតែមានលក់ ក្នុងពេលសព្វថ្ងៃនេះ!
ស្បែកជើងកង់ឡាន ដែលពលរដ្ឋខ្មែរធ្លាប់បានឃើញ និងប្រើប្រាស់ក្នុងសម័យខ្មែរក្រហម គឺនៅតែបន្តមាន ក្នុងពេលបច្ចុប្បន្ននេះ។ លោកតា សំរិទ្ធ អ៊ុន អាយុ៨៦ឆ្នាំ គឺជាអ្នកកាត់កែច្នៃ និងជាអ្នកលក់ស្បែកជើងកង់ឡាននេះ។ លោកតាអះអាងថា ស្បែកជើងកង់ឡាន គឺជាប់ ធុន និងពាក់បានយូរ។ មានអ្នកខ្លះ បានទិញស្បែកជើងនេះ តែមិនពាក់ទេ គឺដើម្បីទុក សម្រាប់ជាអនុស្សាវរីយ។
ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំងRFI បានជួបអ្នកលក់ស្បែកជើងវ័យចំណាស់រូបនេះ ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់ ៖