បទយកការណ៍
អតីតពលករខ្មែរធ្វើការនៅម៉ាឡេស៊ី៖ បើមានជម្រើសពលរដ្ឋខ្មែរគួរជ្រើសរើសធ្វើការក្នុងស្រុក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៤
ធ្លាប់ជាអតីតពលករខ្មែរម្នាក់ ដែលទៅបម្រើការនៅក្នុងប្រទេសម៉ាឡេស៊ី រយៈពេលជាង ៣ឆ្នាំ លោក យ៉ាន់ មួន បានរំឮកពីបញ្ហាប្រឈមជាច្រើន នៅក្នុងពេលបំពេញការងារនៅប្រទេសម៉ាឡេស៊ី។ ក្រោយពីហែលឆ្លងបញ្ហាប្រឈមជាច្រើន គាត់ យល់ថា ប្រជាពលរដ្ឋដែលមានបំណងចង់ទៅធ្វើជាពលករនៅក្រៅប្រទេសគួរពិចារណាឲ្យបានល្អិតល្អន់ ហើយក៏លើកទឹកចិត្តឲ្យពលរដ្ឋ ងាកមកចាប់អារម្មណ៍ស្វែងរកការងារធ្វើនៅក្នុងស្រុក ខណៈដែលប្រាក់ឈ្នួលអប្បបរមា នៅក្នុងស្រុក ក៏ប្រហាក់ប្រហែលនឹងប្រទេសជិតខាងដែរ។