អានតួអត្ថបទ
កម្ពុជា

ខ្សែភាពយន្ត​ហូលីវូដ «មុន​ដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែល​លើក​មុខ​មាត់​កម្ពុជា បែរ​ជា​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ

សកម្មភាព​ថត​កុន​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជា​ខ្សែភាពយន្ត​ខ្នាត​ធំ ស្តី​ពី​ការ​រស់រាន​មាន​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ស្អែក​នេះ។ ជា​ខ្សែ​ភាពយន្ត​ដែល​ប្រជាជនខ្មែរ អបអរសារទរ ថា​ជា​មុខ​មាត់​ប្រទេស​ជាតិ​ទាំង​មូល។ ជា​មួយ​គ្នា​នេះ ការ​ថត​កុន​ហូលីវូត​ដំបូង​នៅ​ខេត្ត​បាត់​ដំបង ត្រូវ​បាន​គេ​អះអាង​ថា មាន​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ។ ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​ត្រូវ​បាន​បញ្ជាក់​ដោយ​អាជ្ញាធរ​ថា​នឹង​មាន​ការ​ជួសជុល​ដោយ​ថវិកា។ អត្តបទដោយប៉ុន សោភ័ណ

ខេត្ត​បាត់​ដំបង​ បាន​ក្លាយ​ជា​​ទីក្រុង​​ភ្នំពេញ​​នា​​ទសវត្សរ៍​​ឆ្នាំ​​១៩៧០ ​ក្នុង​​គម្រោង​ផលិត​ភាពយន្ត​របស់​ហូលីវូដ ​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នក​ស្រី​ Angelina Jolie លើ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ​«មុន​ដំបូង​គេ​សម្លាប់​ប៉ា​​របស់​​ខ្ញុំ​​»។​
ខេត្ត​បាត់​ដំបង​ បាន​ក្លាយ​ជា​​ទីក្រុង​​ភ្នំពេញ​​នា​​ទសវត្សរ៍​​ឆ្នាំ​​១៩៧០ ​ក្នុង​​គម្រោង​ផលិត​ភាពយន្ត​របស់​ហូលីវូដ ​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នក​ស្រី​ Angelina Jolie លើ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ​«មុន​ដំបូង​គេ​សម្លាប់​ប៉ា​​របស់​​ខ្ញុំ​​»។​ Facebook
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ដើម​សបា្តហ៍​​មក នៅ​ក្នុង​ខេត្ត​បាត់​ដំបង គេ​សង្កេត​ឃើញ​មាន​ការ​រៀប​ចំ​ស្ទូឌីយូ​សម្រាប់​ថត​ខ្សែភាព​យន្ត ខ្នាត​ធំ​ហូលីវូត ស្តី​ពី​សង្គ្រាម និង​សោធនាដកម្ម នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ ។ ប្រជាពលរដ្ឋ​នៅ​ទីនោះ រួម​មាន​ទាំង ​ភ្ញៀវ​ទេសចរ​ផង នាំគ្នា​ផ្អើល​ឈូឆរ ឈរច្រូង​ច្រាង​ជុំវិញ​របាំង​បិទ​ផ្លូវ​ដែល​បាន​ដាក់​ឡើង​នៅ​សប្ដាហ៍​នេះ ក្បែរ​កន្លែង​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ​របស់​តារាហូលីវូត​លោក​ស្រី ​Angelina Jolie។ ជា​ខ្សែ​ភាពយន្ត​​​ដែល​យក​លំនាំ​តាម​សៀវភៅ​កំណត់​ប្រវត្តិ​ស្ដីពី​ការ​រស់​រាន​មាន​ជីវិត ​ក្នុង​របប​ខ្មែរ​ក្រហម ​ដែល​លក់​ដាច់​បំផុត​របស់​អ្នកស្រី អ៊ឹង លឿង។

តារា​ភាពយន្ត​តួ​កំដរ​ឆាក និង​ក្រុម​ការ​ងារ​រាប់រយ​នាក់​ ដែល​តួ​តម្តែង​មួយ​ចំនួន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទី​តាំង​ថត​ផង​នោះ បាន​ទៅ​កាន់​ទីក្រុង​បាត់​តំបង​កាល​ពី​ថ្ងៃ​ច័ន្ទ​។  ​ទោះបី​ជា​កន្លែង​ថត​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ចូល​អំឡុង​ពេល​ថ្ងៃ​យ៉ាងណាក្តី ក៏​ប្រជា​ពលរដ្ឋ​​មូលដ្ឋាន​​បាន​​នាំគ្នា​ចូលទៅ​ក្នុង​នោះ​បន្ទាប់ពី​មេឃ​ងងឹត ​ដើម្បី​បានចូលទៅថតរូបឱ្យបាន​កៀក​​​នឹងកន្លែងទីតាំង​ថតគ្រឿងសម្ភាៈ​តុប​តែង​ តួយ៉ាង​ដូចជា​រថយន្ត​ស៊េរី​ចាស់​ៗ​ជា​ច្រើន​គ្រឿង ហើយ​ព្រម​ទាំង​ដើរ​ចុះ​ដើរ​ឡើង​តាម​ផ្លូវ​ដែល​ត្រូវ​បាន​ប្រែក្លាយឲ្យ​ដូចជាទិដ្ឋភាព​ទី​ក្រុង​ភ្នំពេញ​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០។

លោក សៀង ឯមវូនស្ហី អភិបាល​ក្រុង​បាត់​តំបង បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​វត្តមាន​នៃ​ស្ទូឌីយូ ថត​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។ អាជ្ញាធរ​ក្រុង​បាត់​ដំបង​រូប​នេះ​រំពឹង​ថា កម្ពុជា​ទទួល​បាន​លទ្ធផល​ភ្លាមៗ ដោយ​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ចូលរួម​សម្តែង​យ៉ាង​សប្បាយ​រីករាយ​និង​ទទួល​បាន​កម្រៃ។ មួយ​ទៀត​តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ខេត្ត​បាត់​ដំបង​វិញ តាម​រយៈ​ទេសចរណ៍។

ទន្ទឹម​នឹង​ពលរដ្ឋ​បាន​ចាត់​ទុក​ថា ការ​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​នេះ ជា​មោទនភាព​ជាតិ និង​ក្តី​អំណរ​របស់​អ្នក​បាត់ដំបង​នោះ​ ក៏​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ពេញ​ចិត្ត​ការ​មក​ដល់​ដ៏​រំជើបរំជួល​របស់​អ្នក​ស្រី Angelina Jolieនោះ​ដែរ។ ម្ចាស់​អាជីវកម្ម នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​បិទ​ផ្លូវ​មាន​ការ​ត្អូញ​ត្អែរ ថា​ការ​ថត​រយៈ​ពេល​១​សប្តាហ៍​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ អាជីវកម្ម​របស់​ពួក​គេ មាន​ទាំង ធុន ធ្ងន់ មធ្យម និង​ស្រាល បើ​គិត​ជា​ផ្ទះ​ប្រមាណ​១០០​ខ្នង។ ពួក​គេ​មិន​ដឹង​ថា តើ​នៅ​ពេល ខ្សែភាពយន្ត​នេះ​ថត​ចប់​ទៅ តើ​ពួក​គេ​អាច​ទទួល​បាន​កម្រៃ​ខ្លះ​ពី​ក្រុម​ការងារ​ផលិត​នោះ​រឺ​ក៏​អត់។

ទោះ​យ៉ាង​នេះ​ក្តី អភិបាល​ក្រុង​បាត់ដំបង លោក សៀង ឯមវូនស្ហី បាន​បញ្ជាក់​ថា ការ​ប៉ះពាល់​គឺ​ពិត​ជា​មិន​អាច​ជៀសផុត​បាន​នោះទេ​ ប៉ុន្តែ​ក្រុម​ការងារ​របស់​ក្រុង​បាត់ដំបង សហការ​ជាមួយ​​​មជ្ឃមណ្ឌល​បុប្ផាណា ​និង​ក្រុម​ការងារ​ថត បាន​ចុះ​ទៅ​កាន់​ទីតាំង​ដែល​រង​ការ​ប៉ះ​ពាល់​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​ និង​មាន​ការ​ផ្តល់​ជា​ថវិកា​លើ​ផល​ប៉ះពាល់​ទាំង​អស់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ