ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​ជំនន់​ទឹក​ភ្លៀង​កំពុង​បន្ត​វាយ​លុក​ក្រុង​ព្រះសីហនុ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​មិន​ធ្លាប់​មាន​

media  
ទឹកជំនន់យ៉ាងខ្លាំង បានវាយលុកក្រុងព្រះសីហនុ @FB

ជំនន់ទឹក​ភ្លៀង​ដែល​ហូរនាំដោយ​ទឹក​កខ្វក់​កំពុង​វាយ​លុក​ខ្លាំង​នៅ​ក្នុង​សង្កាត់​លេខ​៤ និង​តំបន់​មួយចំនួន​ទៀត​នៃ​ខេត្ត​ព្រះ​សីហនុ។ អាជ្ញាធរ​នៅមិន​ទាន់​វាយតម្លៃពីទំហំខូចខាត និង​ផលប៉ះពាល់​បាននៅឡើយ តែ​បានត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការជួយសង្គ្រោះជីវិតមនុស្ស។ 

ភ្លៀងនៅតែបន្ត​ធ្លាក់មក​ខ្លាំង​យ៉ាង​គំហុក​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានវាយលុកខេត្តព្រះសីហនុ ​ដែលស្ថិត​នៅជាប់​នឹង​មាត់​សមុទ្រ ដែល​មាន​​ឆ្នេរ​ស្អាតជាងគេ​លើ​ពិភពលោក។ ជំនន់ទឹក​ភ្លៀង​ដ៏ធំ ​ដែល​មិន​ធ្លាប់មាននេះ អាច​បន្ត​អូស​បន្លាយ​រហូតដល់​មួយសប្តាហ៍ទៅមុខទៀត។ នេះបើតាម​ការព្យាករណ៍របស់​ក្រសួង​ធនធានទឹក។ ទឹក​ជំនន់​ដែល​ហូរនាំមកជាមួយនៅល្បាប់​ភក់​និង​សំបក​ដបប្លាស្ទីក​ បាន​និង​កំពុង​បន្ត​វាយ​លុក​ខ្លាំង​ជាងគេនៅក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះ​សីហនុ។ នេះជាការគូសបញ្ជាក់​របស់​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត។

នៅគ្រាដែលមនុស្សម្នា នាំគ្នា​រើអីឥវ៉ាន់​ទៅកាន់ទីកន្លែង​សុវត្ថិភាព គេឃើញមានម៉ូតូរាប់រយគ្រឿងត្រាំក្នុងទឹក​កខ្វក់​ និងរថយន្តរាប់សិបគ្រឿងទៀត​ត្រូវបានលិចទឹក​ជម្រៅ​ប្រហែលមួយម៉ែត្រ។​

យ៉ាងណាក៏ដោយ ​អាជ្ញាធរ​ខេត្ត​នៅមិន​ទាន់បាន​បូក​សរុប​ពី​ផល​ប៉ះពាល់​និង​ទំហំ​ខូច​ខាត​បាននៅឡើយ ពីព្រោះ​ស្ថានភាព​ទឹក​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មិន​ដាច់លាយឡំ​នឹង​ខ្យល់​បោក​បក់​ខ្លាំង។ លោក ឃាង ភារម្យ បានបញ្ជាក់ថា ​ផ្លូវ​មួយចំនួន​ក្នុង​ខេត្ត​ទេសចរណ៍នេះ​ត្រូវបាន​បិទ​បណ្តោះ​អាសន្ន ដើម្បី​កុំឲ្យ​រថយន្ត​បើក​ឆ្លង​កាត់​នាំឲ្យ​ខូច​ផ្លូវកាន់តែ​ខ្លាំង ខណៈចរន្តអគ្គិសនីក៏ត្រូវបានផ្តាច់ជាបណ្តោះអាសន្នផងដែរដើម្បីការពារសុវត្ថិភាព។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុ​ ដែល​ចុះជួប​ពលរដ្ឋ​រងគ្រោះ​ដោយទឹក​ជំនន់​បាន​ស្តី​បន្ទោសថា មកពីការចាក់ដីលុប​ប្រឡាយ និង​បឹង​មួយចំនួន នៅពេល​ដី​ឡើង​ថ្លៃ​ទើបបណ្តាលឲ្យ​មានទឹក​ជំនន់​បែបនេះនៅខេត្ត​ព្រះសីហនុ។ ប៉ុន្តែលោកអភិបាល​ខេត្ត ដែលទើបឡើងថ្មីនេះ អះអាងថា លោកនឹង​ខិតខំដោះស្រាយបញ្ហានេះ តែថាត្រូវប្រើ​ពេល​ច្រើន​ឆ្នាំ​ទម្រាំ​ដោះ​ស្រាយ​ចេញ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ