ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​ខេត្ត​ស្ទឹង​ត្រែង​៖ ​ទឹក​ជំនន់​កើន​ហួស​កម្រិត​ប្រកាស​អាសន្ន ​ហើយ​ប៉ះ​ពាល់​ជិត​៥ពាន់​គ្រួសារ​

media ទឹកជំនន់ដែលកំពុងតែប៉ះពាល់ខេត្តស្ទឹងត្រែង @FB

លោក ម៉ែន គង់ អ្នក​នាំ​ពាក្យ​នៃ​សាលា​ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​កើន​ឡើង​រហូត​ដល់​ទៅ​១២​ម៉ែត្រ ដែល​ជា​កម្រិត​លើស​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ជាង​២ម៉ែត្រ​ទៅ​ហើយ​។ មក​ទល់​ពេល​នេះ ប្រជា​ពលរដ្ឋ​ជិត​៥​ពាន់​គ្រួសារ ស្ថិត​ក្នុង​សង្កាត់​ចំនួន​២៧ ក្នុង​ចំណោម​៣៤​សង្កាត់ ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់​នេះ​។ ជា​ការ​កត់​សម្គាល់ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នេះ អាជ្ញាធរ​ខេត្ត​បាន​បញ្ចេញ​កម្លាំង​ចុះ​​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។ បើ​តាម​លោក ម៉ែន គង់ ​មក​ទល់​ពេល​នេះ អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ទៅ​កាន់​ទីទួល​សុវត្ថិភាព​ហើយ​។

គួរ​រំឭក​ផង​ថា ទឹក​ជំនន់​បាន​ប៉ះ​ពាល់​មិន​មែន​តែ​ខេត្ត​ស្ទឹង​ត្រែង​មួយ​នោះ​ទេ តែ​ប៉ះ​ពាល់​ដល់​ខេត្ត​នានា​ទៀត​ផង​ដែរ រួម​មាន ខេត្ត​ក្រចេះ ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​ព្រះ​វិហារ​ជា​ដើម​។

​សូម​ស្ដាប់​ប្រសាសន៍ លោក ម៉ែន គង់ ដែល​រៀប​ចំ​ឡើង​ដោយ ងួន វឌ្ឍនៈបណ្ឌិត​៖​ 06/09/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ