អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ជំនន់​ទឹកភ្លៀង​មិន​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត នោះ​ទេ!

ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាង ៣៦​គ្រួសារ និង​កំណាត់​ផ្លូវ​លំ​១​ខ្សែ​ប្រវែង​ជាង ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ផ្ទះ​ស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​លិច​លង់។ បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក ភ្លៀង​ធា្លក់​បែប​នេះ អាច​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៤ ខែ​មិថុនា ដែល​ចំ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ សង្កាត់។ យ៉ាង​ណា​ក៏​ដោយ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា ប្រសិន​បើ​មាន​ករណី​ជន់​លិច​កើត​ឡើង, គ.ជ.ប អាច​នឹង​ពន្យា​ពេល​បោះឆ្នោត ទៅ​តាម​សភាព​ជាក់​ស្តែង​នៃ​ភូមិសាស្ត្រ​មូលដ្ឋាន​នីមួយ។

ជំនន់​ទឹក​ភ្លៀង នៅ​ភូមិ​ផ្ទះ​ស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន
ជំនន់​ទឹក​ភ្លៀង នៅ​ភូមិ​ផ្ទះ​ស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន
ផ្សាយពាណិជ្ជកម្ម

ជំនន់ទឹកភ្លៀងមិនរំខានដល់ដំណើរការបោះឆ្នោត ក្រុម​ប្រឹក្សា ឃុំ សង្កាត់​នា​ថ្ងៃ​ទី ៤ ​ខែ​មិថុនា ខាង​មុខ​នោះ​ទេ! នេះ​ជា​ការ​លើក​ឡើង របស់​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI។ លោក​លើក​ឡើង​ថា ជា​ទូទៅ​ប្រជាពលរដ្ឋ​ពិត​ជា​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ចំពោះ​បញ្ហា​នេះ ព្រោះ​ពួក​គាត់​បាន​ដឹង​ច្បាស់​ពី​រដូវ​ប្រាំង និង រដូវ​វស្សា​ដែល​មាន​កម្ពុជា។ តែ​យ៉ាង​ណា​ប្រសិន​បើ​មាន​ឃុំ​សង្កាត់​ណា រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ គជប នឹង​ពិចារណា ពន្យា​ពេល​យ៉ាង​យូរ​ពីរ​ឬ​បី​ថ្ងៃ នៅ​តាម​ទី​កន្លែង​ដែល​ជន់​លិច​ទាំង​នោះ។ ហើយ​ប្រសិន​បើ​មានការ​ជន់​លិច​ធ្ងន់​ធ្ងរ​ខ្លាំង យើង​នឹង​អាច​ប្តូរ​ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត​តែ​ម្តង។

គួរ​ជំរាប​ជូន​ថា មក​ទល់​នឹង​ថ្ងៃ​ទី ២៩ ឧសភា​នេះ សម្ភារៈ​ដែល​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត បាន​ទៅ​គោល​ដៅ​ហើយ​ក្នុង ឃុំ-សង្កាត់​ចំនួន ១​ពាន់​៦​រយ​៤៦ ទូទាំង​២៥​រាជធានី-ខេត្ត។
សម្ភារៈ​ទាំង​នោះ​ដែល​មាន​ដូច​ជា សន្លឹក​ឆ្នោត ទឹក​ខ្មៅ ត្រា​សម្ងាត់ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បន្ទប់​សំងាត់ និង​សម្ភារៈ​ផ្សេងៗ​ទៀត។ សម្ភារៈ​ទាំង​នោះ ត្រូវ​បាន​រក្សា​ទុក និង​ការពារ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ឯ​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ថ្នាក់​ស្រុក មុន​ពេល​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​នៅ​ថ្នាក់​ឃុំ​និង​សង្កាត់​នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ។

លើក​លែង​តែ​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​ដែល​បំពេញ​ការងារ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​បញ្ចប់​រួច​រាល់។  

គម្រាប​ជូន​ថា កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណតិ្ត​ទី ៤ នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចំនួន ១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេ​ឃុំ នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន ១,៦៤៦ ទូ​ទាំង ២៥​រាជធានី-ខេត្ត។ ដើម្បី​បោះ​ឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ