អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ថ្នាក់​ដឹកនាំ​​អតីត​​បក្ស​ប្រឆាំង​​ឈាន​ដល់​​ដំណាក់​កាល​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​​កុំ​ទៅ​​បោះឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​ប្រធាន​គណបក្សប្រឆាំង​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​សៅរ៍ បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោតជាតិ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយហេតុថា មិនមាន​វត្តមាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម។ បន្ថែម​លើ​នេះ លោក​សម រង្ស៊ី ក៏បាន​អំពាវនាវ​កុំ​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នេះ​ថែមទៀត។ គណបក្សកាន់អំណាច​អះអាងថា នេះ​ជា​ទង្វើ​អស់​ផ្លូវ​ដើរ​របស់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង។ រីឯ គ.ជ.ប​វិញ​ថា ទង្វើ​របស់លោក​សម រង្ស៊ី​នេះ​គឺ​ផ្ទុយ​នឹង​ច្បាប់​កំណត់ ។

លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​
លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​ @ Sam Rainsy's Facebook page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ