អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​រឿង​អាឡិច៖ មនោសញ្ចេតនា​លាយ​នីតិរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ថ្លែងថា​ ការ​អនុវត្ត​ច្បាប់​ចំពោះ​ជនបរទេស​ឈ្មោះ​ អា​ឡិច​ អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់​នោះ​ អាចធ្វើ​ពេលណា​ក៏បាន។ រឿង​លោក​អា​ឡិច​នេះ​ហាក់​បង្ហាញថា នីតិរដ្ឋ​ដែល​កម្ពុជា​កំពុង​ពង្រឹង​នោះ ស្ថិតនៅ​លាយឡំ​នឹង​មនោសញ្ចេតនា។ ជាក់ស្តែង លោក អំ សំអាត អ្នកតំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន៣១អង្គភាព និង​លោក តឹក វណ្ណា​រ៉ា អ្នកនាំពាក្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន៨៣ផ្សេងទៀត ថ្លែង​ការពារ​លោក អា​ឡិច ដូច​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ក្រសួងមហាផ្ទៃ​គ្រាន់តែ​ចាំ​រាប់​ថ្ងៃ​នៃ​អំពើ​ល្មើស​របស់​សកម្មជន​ប​រិ​ស្ថាន​នោះ​ប៉ុណ្ណោះ។

លោកអេឡិច ជនបរទេស ដែលស្រឡាញ់ព្រៃឈើខ្មែរ ក្នុងពេលធ្វើបទសម្ភាសន៍។
លោកអេឡិច ជនបរទេស ដែលស្រឡាញ់ព្រៃឈើខ្មែរ ក្នុងពេលធ្វើបទសម្ភាសន៍។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ