ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រឿងអាឡិច៖ មនោសញ្ចេតនាលាយនីតិរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥២
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ការអនុវត្តច្បាប់ចំពោះជនបរទេសឈ្មោះ អាឡិច អនុប្រធានអង្គការមាតាធម្មជាតិ ដែលរស់នៅកម្ពុជាខុសច្បាប់នោះ អាចធ្វើពេលណាក៏បាន។ រឿងលោកអាឡិចនេះហាក់បង្ហាញថា នីតិរដ្ឋដែលកម្ពុជាកំពុងពង្រឹងនោះ ស្ថិតនៅលាយឡំនឹងមនោសញ្ចេតនា។ ជាក់ស្តែង លោក អំ សំអាត អ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣១អង្គភាព និងលោក តឹក វណ្ណារ៉ា អ្នកនាំពាក្យអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៣ផ្សេងទៀត ថ្លែងការពារលោក អាឡិច ដូចអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរ។ ក្រសួងមហាផ្ទៃគ្រាន់តែចាំរាប់ថ្ងៃនៃអំពើល្មើសរបស់សកម្មជនបរិស្ថាននោះប៉ុណ្ណោះ។