ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកវិភាគ៖ ការផ្តល់រថយន្តក្រុងជិះមិនគិតថ្លៃពេលចូលឆ្នាំអាចទប់ស្កាត់ការឡើងថ្លៃឈ្នួលរថយន្តបានខ្លះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៧
ពីរសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តមួយចំនួនទៀត នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ វាជាលើកទី១ហើយដែលរដ្ឋាភិបាលប្រកាសដូច្នេះ ខណៈវិធានការទប់ស្កាត់កុំឲ្យឡើងថ្លៃរថយន្តឈ្នួលមិនសូវមានប្រសិទ្ធិភាព។ ប៉ុន្តែអ្នកវិភាគ យល់ថា ការផ្តល់រថយន្តក្រុងជិះមិនគិតថ្លៃពេលចូលឆ្នាំខ្មែរនេះ អាចទប់ស្កាត់ការឡើងថ្លៃឈ្នួលរថយន្តបានខ្លះ។