អានតួអត្ថបទ
កម្ពុជា-សង្គម

​បំលាស់​ទី​ពី​ផ្ទះ​ទឹក​ទៅ​លើ​គោក​៖ អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​កាត់​ដី​ឲ្យ​យួន​

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង បាន​ជម្រុញ​ឲ្យ​ក្រុម​ហ៊ុន​ម៉ៅ​ការ​ចាក់​ដី ពន្លឿន​ការងារ​របស់​ខ្លួន ដើម្បី​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីតាំង​ភូមិ​ថ្មី​មួយ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ផ្អៀរ ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដែល​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​អាច​ទៅ​រស់​នៅ​បាន​។ ក៏​ប៉ុន្តែ​ការ​ត្រៀម​ដី​៤០​ហិច​តា សម្រាប់​ទទួល​អ្នក​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ដែល​រួម​មាន​ជន​ជាតិ​វៀតណាម ខ្មែរឥស្លាម និង​ពល​រដ្ឋ​ខ្មែរ​ផង​នោះ បាន​រង​នូវ​ការ​រិះ​គន់ ថា​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​កាត់​ដី​ឲ្យ​វៀត​ណាម​។ ក៏​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​អាជ្ញាធរ​បដិសេធ​។ 

ផ្ទះបណ្ដែតទឹក
ផ្ទះបណ្ដែតទឹក @សហការី
ផ្សាយពាណិជ្ជកម្ម

អភិបា​លរងខេត្តកំ​ពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែ​ងប្រាប់វិទ្យុ​បារាំង RFI នៅថ្ងៃពុធនេះថា ការរៀ​បចំបំលាស់ទីប្រជា​ជន ដែលរស់នៅ​លើផ្ទះបណ្តែ​តទឹកប្រមា​ណជាង​៤ពាន់គ្រួសារ គឺជា​ការធ្វើឡើងដោ​យការស្ម័គ្រចិ​ត្ត និងភា​ពម្ចាស់កា​រ។

ជាកា​រកត់សម្គា​ល់ ប៉ុន្មានថ្ងៃមក​នេះ អ្នក​តាមដានស​ង្គមមួយចំនួន និងអ្នកដែ​លមាននិន្នា​ការផ្ទុយពី​គោលនយោបា​យរបស់រដ្ឋា​ភិបាលកម្ពុជាប​ច្ចុប្បន្ន បានធ្វើកា​ររិះគន់ និ​ងចោទប្រកាន់​ថាអាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បានកាត់​ដីឲ្យវៀតណាម តាមរយៈ​ការត្រៀមដីចំ​នួន៤០ហិច​តា នៅក្នុងខេត្តនេះ​សម្រាប់ឲ្យពលរ​ដ្ឋ ដែលរស់នៅលើទឹក តាំងទី​លំនៅថ្មីនៅលើ​គោក។

ក៏ប៉ុន្តែ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​រងខេត្តកំពង់​ឆ្នាំង ពន្យល់​ថាការបំលា​ស់ទីអ្នករស់នៅលើផ្ទះបណ្តែ​តទឹក ឲ្យទៅនៅ​លើគោក គឺជាកា​រគិតគូពីហេតុ​ផលបរិស្ថាន ភាព​ប្រសើឡើង​នៃការរស់នៅ​របស់មនុស្ស និងធ្វើ​ទៅតា​មច្បាប់ជាតិ និង​អន្តរជាតិ។ អភិបាលរង ដែ​លជាប្រ​ធានគណៈក​ម្មការបំលាស់​ទីប្រជាជនផ្ទះទឹក បញ្ជាក់ថាចំ​ណាត់ការរប​ស់រដ្ឋបាល​ខេត្ត មិនមែ​នជាការកាត់ដី​ឲ្យយួននោះ​ទេ ដោយហេតុ​ថានៅលើ​គោកក៏ជា​ដីខ្មែរ និងនៅ​ក្នុងទឹកក៏ជា​ដីខ្មែ​រ។

សូម​បញ្ជាក់ថា​វត្តមានរប​ស់ប្រជា​ជន ដែល​រស់នៅ​លើផ្ទះបណ្តែត​ទឹក ដែល​ក្នុងនោះមាន​ចំរុះជាជនជាតិ​វៀតណាម ខ្មែរឥស្លាម និងពលរដ្ឋខ្មែរ ដែរនោះ បានធ្វើ​ឲ្យបរិស្ថាន​ទឹកបឹ​ងទន្លេសា​ប រងនូវការបំពុល និង​គោករាក់ ដោយ​សារតែការបន្ទោ​បង់ បោះកា​កសំណល់​ចូលទៅក្នុ​ងទឹក និងការបង្ហូរប្រេ​ងម៉ាស៊ី​នចូលទៅក្នុងទឹ​កជាដើម។ ស្ថានភា​ពបែបនេះ តម្រូវឲ្យមាន​ការស្តាឡើងវិញ​នៃបរិស្ថានបឹ​ងទន្លេសាប និងធ្វើ​ឲ្យប្រសើ​ឡើងនូវកំណើ​នត្រីទឹកសា​បឡើងវិញ ខណៈបឹង​ទន្លេងសាបជា​ជង្រុគត្រីដ៏សំ​ខាន់បំផុតរបស់​ប្រទេសកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ