បទយកការណ៍
កម្មករកាត់ដេររងចំាបើកប្រាក់ខែដំបូងដែលត្រូវដំឡើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
ដាច់ខែមករាឆ្នាំ២០១៨ ពេលវេលាដែលកម្មករក្នុងឧស្សាហកម្មកាត់ដេរ នៅកម្ពុជាត្រូវបានបើកប្រាក់ខែគោល ដែលត្រូវដំឡើងដល់១៧០ដុល្លារ បានមកដល់ហើយ។ ប៉ុន្តែជាទម្លាប់កម្មករបើកប្រាក់ខែយឺតបន្តិច គឺពួកគេត្រូវរងចំាប៉ុន្មានថ្ងៃទៀត។ កម្មករជាច្រើនបានរីករាយនិងរងចំាបើកប្រាក់ខែថ្មី តែអ្នកពាក់ព័ន្ធ ថាការដំឡើងប្រាក់ខែនេះ នៅមិនទាន់ធ្វើឲ្យការរស់នៅរបស់កម្មករល្អប្រសើរនោះទេ ពិសេសគុណភាព ចំណីអាហារ។