ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
កម្ពុជា

លោកជាវ ប៊ុន​រិ​ទ្ធ​៖ ​កម្មករ​​ដួល​សន្លប់​​ក្រោយ​​រក​ឃើញ​ថា​​ខ្វះ​​ជាតិ​​ស្ករ​

media  
លោក ជាវ ប៊ុន​រិ​ទ្ធ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា ប.ស.ស

កម្មករ​រោងចក្រ​ម៉ា​តូ ស្ថិតនៅ​ស្រុក​សំរោង​ទង ក្នុង​ខេត្តកំពុងស្ពឺ ចំនួន៣៦នាក់​បាន​បន្ត​ដួលសន្លប់​មកដល់​​ព្រឹក​ថ្ងៃ​សៅ​រ៍នេះ​បន្ទាប់ពី​កម្មករ​ចំនួន៩នាក់​ផ្សេងទៀត​បាន​ដួលសន្លប់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ។ មូលហេតុ​នៃ​ការដួលសន្លប់​ត្រូវបាន​លោក ជាវ ប៊ុន​រិ​ទ្ធ បញ្ជាក់ថា​ដោយ សារ​តែ​កម្មករ​បរិភោគ​ចំណីអាហារ​ខ្វះ​ជាតិ​ស្ករ​និង​មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន​ទៀត។

មូលហេតុ​ខាងលើនេះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ក្រុមការងារ​នៃ​គណៈកម្មាធិការ​ទប់ស្កាត់ និង បង្ការ​ករណី​សន្លប់​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចុះ​ធ្វើការ​អ​ង្គេ​ត​លើ​ករណី​កម្មករ-និយោជិត កាលពី​ថ្ងៃ​សុក្រ​ទី២៤កក្ដ​ដា​ម្សិលមិញ។ ថ្ងៃ​ម្សិលមិញ​ដែលមាន​កម្មករ​ចំនួន៩នាក់​សន្លប់ និង ៣៦នាក់​ផ្សេងទៀត​បាន​បន្ត​ដួលសន្លប់​មកដល់​ព្រឹក​ថ្ងៃ​សៅ​នេះ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សៅ​នេះ លោក ជាវ ប៊ុន​រិ​ទ្ធ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា ប.ស.ស ឲ្យ​ដឹងថា​ក្រោយ​ការចុះ​អ​ង្គេ​ត​លទ្ធផល​បង្ហាញថា មកពី ការបរិភោគ​អាហារ​មិនបាន​គ្រប់គ្រាន់​ជាហេតុ​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​ស្ករ​ទើប​កម្មករ​ងាយស្រួល​ក្នុងការ​ដួលសន្លប់។ អាហារ​ខ្វះ​ជាតិ​ស្ករ​ដែរ លោក ជាវ ប៊ុន​រិ​ទ្ធ សំដៅ​ដល់​នោះ​គឺ​ការបរិភោគ​ដូចជាៈ គ្រឿង​ម្ជូរ លៀស និង ខ្ជៅ​ជាដើម។ តាម​ការបញ្ជាក់​របស់​លោក ប៊ុន​រិ​ទ្ធ បរិយាកាស​មិនល្អ​នៅក្នុង​រោងចក្រ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កម្មករ​ដួលសន្លប់​ផងដែរ។
 
ប.ស.ស ក៏បាន​តម្រូវ​ឲ្យ​ខាង​រោងចក្រ​ធ្វើការ​កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​កំពុងតែ​កើតមាន​ក្នុង​រោងចក្រ ដូចជា​បរិយាកាស​ខ្យល់​ចេញចូល​និង​ការថែរក្សា​អនាម័យ​ជាពិសេស​គិតគូរ​ប្រាក់​របប​ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ។ យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ​ក្រុមកម្មករ​មាន​សភាព​ធូរស្រាល​វិញ​ហើយ​និង​កំពុង​សម្រាក់​បន្ថែ​នៅផ្ទះ​របស់​ពួកគេ។   

លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ ឲ្យ​ដឹងថា ការដួលសន្លប់​ជាទូទៅ​របស់​កម្មករ​មិនមែន​ដូច​ការលើកឡើង​ទាំងស្រុង​របស់ ប.ស.ស នោះទេ។ លោក​បន្តថា ភាគច្រើន​នៃ​ការដួលសន្លប់​មកពី​ជាតិគីមី​ក្នុង​រោច​ក្រ​និង​លក្ខខណ្ឌ​ការ​របស់​កម្មករ​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​ជាពិសេស​ទាក់ទង​ប្រាក់ខែ​របស់​របស់​ពួកគេ​ដែល​ត្រូវ​ចាយវាយ​រិះគិត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ