មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ «តំបន់រំដោះ» ជាមន្ទីពិសោធបដិវត្តន៍ខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៨
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីព្រះរាជដំណើររបស់សម្តេច សីហនុ ពីប៉េកាំងទៅកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា តំបន់រំដោះទាំងនេះ គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ពួកខ្មែរក្រហម តាំងពីឆ្នាំ១៩៧១ម្ល៉េះ។ គឺជាទីកន្លែងដែលខ្មែរក្រហមលត់ដំពួកប្រជាជន«រំដោះចាស់» ដើម្បីច្បាំងឱ្យឈ្នះទាហាន លន់ នល់ និងដើម្បីគ្រប់គ្រងពួកប្រជាជនថ្មីដែលក្រោយមកគេហៅថា ពួក១៧មេសា បន្ទាប់ពីភ្នំពេញធ្លាក់នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥។