អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះវៀតណាម​វាយ​រំលំ​របប ប៉ុល ពត។ 

៧មករា ១៩៧៩ ទាហានវៀតណាមនិងទាហានរណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា ចូលដល់ភ្នំពេញ
៧មករា ១៩៧៩ ទាហានវៀតណាមនិងទាហានរណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា ចូលដល់ភ្នំពេញ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ