អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

​ឆ្នាំ​១៩៧៦ ​សម្តេច ​សីហនុ ​លា​លែង​ពី​តំណែង ​រី​ឯ ​ប៉ុល ​ពត ​លេច​ឈ្មោះ​ជា​ផ្លូវ​ការ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពីសម្តេច សីហនុ ដែល​ព្រះអង្គ​យាង​ពី​ប៉េកាំង​ត្រឡប់​ចូល​មក ភ្នំពេញ​វិញ​នៅ​ចុង​ឆ្នាំ​១៩៧៥។ នៅ​ខែ​មិនា​ឆ្នាំ​១៩៧៦ សម្តេច សីហនុ សម្រេច​លា​លែង​ពី​តំណែង។ ​ រី​ឯ ប៉ុល ពត លេច​ឈ្មោះ​ជា​ផ្លូវការ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ។ 

សម្តេច សីហនុ នៅ អ.ស.ប ខែតុលា ឆ្នាំ១៩៧៥ ក្នុងនាមជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម
សម្តេច សីហនុ នៅ អ.ស.ប ខែតុលា ឆ្នាំ១៩៧៥ ក្នុងនាមជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ