ភូមិសាស្រ្តនយោបាយ
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា រីឯអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៩
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា ហេតុអ្វីបានជា នៅដើមទសវត្សរ៍១៩៧០ ពួកវៀតកុងច្បាំងនឹងទាហាន លន់ នល់ ជំនួសពួកខ្មែរក្រហម នៅលើសមរភូមិកម្ពុជា។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីមូលហេតុផ្សេងៗដែលធ្វើខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។