ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

Global Witness៖ គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​ត្រួត​ត្រា​សេដ្ឋកិច្ច​កម្ពុជា

media  
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa

អង្គការ​GlobalWitness​ នៅ​ថ្ងៃ​ទី​៧​ កក្កដា​នេះ បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ស្តី​ពី​ការ​ក្តោប​ក្តាប់​ជំនួញ​នៃ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ជា​ជំនួញ​ដែល​ក្រុម​គ្រួសារ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ក្តោប​ក្តាប់​ប្រមាណ​ជាង​១​រយ​ក្រុម​ហ៊ុន​ ដែល​មាន​ដើម​ទុន​ក្នុង​ការ​ចុះ​បញ្ជី​ប្រមាណ​២០០​លាន​ដុល្លារ។ លោក​ស្រី​ហ៊ុន​ ម៉ាណា​ ដែល​តំណាង​ក្រុម​គ្រួសារ បាន​ទាត់​ចោល​របាយការណ៍​នេះ។

មាន​ក្រុម​ហ៊ុន​ប្រមាណ​ជា​១១៤​នៅ​កម្ពុជា​គឺ​បាន​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​នៃ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ នេះគឺ​ជា​ការ​លាត​ត្រដាង​របស់​អង្គការ​Global Witness។ ក្រុម​ហ៊ុន​ទាំង​នោះ​រួម​មាន​ក្រុម​ហ៊ុន​រក​ស៊ី​ខាង​ពាណិជ្ជកម្ម ហិរញ្ញ​វត្ថុ មន្ទីរ​ពេទ្យ ទេសចរណ៍ ក្រុមហ៊ុន​សាង​សង់ ក្រុមហ៊ុន​ថាមពល ក្រុមហ៊ុន រុករក​រ៉ែ និង​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម។ ដូចជា​ក្រុម​ហ៊ុន អេបផល ក្រុមហ៊ុន ណូគា កាសែត​កម្ពុជា​ថ្មី ទូរទស្សន៍​បាយ័ន ក្រុមហ៊ុន ហុងដា និង​នេសស្លេ​ជា​ដើម។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ដោយ​រាប់​បញ្ចូល​តាំង​ពី​កូន កូន​ប្រសារ ក្មួយ ប្អូនជី​ដូន​មួយ និង​សាច់​ថ្លៃ​ជា​ច្រើន​ទៀត បាន​កាន់​កាប់​ផ្តាច់​មុខ ឬ​ក៏​កាន់​កាប់​ភាគ​ហ៊ុន​យ៉ាង​ហោច​ណាស់​២៥​ភាគ​រយ​ផង​ដែរ។
 
Global Witness បាន​រៀប​រាប់​លំអិត​តែ​ម្តង​ថា​តើ​លោក​ស្រី​ហ៊ុន​ ម៉ាណា និង​ស្វាមី លោក​ឌី​ វិជ្ជា មាន​ក្រុម​ហ៊ុន​ចំនួន​ប៉ុន្មាន និង​បាន​ដាក់​ដើម​ទុន​ចំនួន​ប៉ុន្មាន។ ដោយ​ឡែក​លោក​ហ៊ុន​ ម៉ាណែត និង​ភរិយា​មាន​ក្រុមហ៊ុន និង​ភាគ​ហ៊ុន​នៅ​ក្រុមហ៊ុន​ណា​ខ្លះ​ជា​ដើម។
 
បើ​តាម​ទិន្នន័យ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រើ​ប្រាស់​ថវិកា​ដើម​ទុ​ន​ ដែល​ចុះ​បញ្ជី​ប្រមាណ​២០០​លាន​ដុល្លារ។ តាម​សេចក្តី​ថ្លែង​ការ​ដដែល ការ​រក​ឃើញ​នេះ បាន​បង្ហាញ​ពី​ផល​វិបាក​នៃ​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ ដែល​បណ្តាល​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​ គឺ​ជា​អ្នក​ត្រួត​ត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ Global Witnessបាន​វាយ​ប្រហារ​មក​លើ​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថា គឺ​បាន​កា្តប់​ទាំង​កិច្ចការ​នយោបាយ កិច្ចការ​ជំនួយ និង​កង​កម្លាំង រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ជួយ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​ ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​ប្រធាន។ ក្នុង​របាយការណ៍​ដែល​បាន​ដាក់​ចំណង​ជើង​ថា បណ្តាញ​នៃ​ក្រុម​ហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់​អំណាច​នៅ​កម្ពុជា ក្រុម​ដែល​នៅ​ក្រោម​ការ​ក្តោប​ក្តាប់ និង​ភាគហ៊ុន​ទាំង​នោះ គឺ​ជា​អ្នក​ប្រើប្រាស់​អំណាច​ដោយ​បំពាន លួច​យក​ដីធ្លី​របស់​ពលរដ្ឋ និង​បំផ្លាញ​បរិស្ថាន​ជា​ដើម។ ក្រៅ​ពី​នេះ​Global Witness បាន​ស្នើ​ឱ្យ​ក្រុម​គ្រួសារ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បតិ្ត និង​ការ​ទាក់​ទង​ជាមួយ​ក្រុមហ៊ុន នៅ​ក្នុង​ស្រុក និង​បរទេស។
 
ភ្លាម​ៗ លោក​ស្រី​ហ៊ុន ម៉ាណា ដែល​តំណាង​ឱ្យ​គ្រួសារ​បាន​ហៅ​របាយការណ៍​របស់​GlobalWitnessថា គឺ​ជា​រឿង​ភូត​កុហក ហើយ​គ្មាន​អ្វី​ក្រៅ​ពី​គោល​ដៅ​បំផ្លាញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ Global Witness ​បាន​សន្មត់​ថា ការ​ក្តោប​ក្តាប់​ជំនួញ​របស់​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​អាច​មាន​ចំណូល​ពី​៥​រយ​លាន ទៅ​១​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១​ឆ្នាំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ