អានតួអត្ថបទ
បទយកការណ៍

សន្លប់​៤ដង ​ជាប់​គុក២​ដង ​ទើប​​ជីដូន​​ចា​ស់​​ម្នា​ក់​នៅ​​បឹងកក់​ទទួល​បាន​​ប្លង់​ដី​​ស្រប​ច្បាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកយាយ ង៉ែត ឃុន ហៅ​ម៉ាំ​មី អ្នក​តវ៉ា​រឿង​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់​មួយរូប ទើប​ទទួលបាន​ប្លង់ដី​ស្របច្បាប់​ពី​សាលាខណ្ឌ​ដូនពេញ កាលពី​ចុងខែ​កក្កដា ឆ្នាំ២០១៥នេះ។ ទម្រាំ​បាន​ប្លង់​មួយច្បាប់​នេះ លោកយាយ​ម៉ាំ​មី បានចេញ​តវ៉ា​ប្រមាណ​ជិត៨ឆ្នាំ ហើយក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វាយ​បង្ក្រាប​បណ្តាល​ឲ្យ​បែកក្បាល សន្លប់៤ដង និង ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ដល់​ទៅ២ដង​ថែមទៀត។ ទោះបី​បាន​ប្លង់ដី ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​បាន​អះអាងថា គាត់​នឹង​ចំណាយពេល​ចុងក្រោយ​នៃ​ជីវិត​របស់គាត់ ដើម្បី​ចូលរួម​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​អ្នកភូមិ​បឹងកក់ និង អ្នករងគ្រោះផ្សេងៗទៀត។

លោកយាយ​ង៉ែត ឃុន ​បង្ហាញ​ពី​ប្លង់​ដីដែល​គាត់​ទើប​ទទួល​បាន​
លោកយាយ​ង៉ែត ឃុន ​បង្ហាញ​ពី​ប្លង់​ដីដែល​គាត់​ទើប​ទទួល​បាន​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ