ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

​ការ​កោះ​ហៅ​សកម្មជន​អតីត​បក្ស​ប្រឆាំង ​ជា​ការ​ផ្គើន​អ្ន​ក​រាយ​ការណ៍​សិទ្ធិ​មនុស្ស​ដែល​កំពុង​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​?​

​ការ​កោះ​ហៅ​សកម្មជន​អតីត​បក្ស​ប្រឆាំង ​ជា​ការ​ផ្គើន​អ្ន​ក​រាយ​ការណ៍​សិទ្ធិ​មនុស្ស​ដែល​កំពុង​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​?​
 
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa

តុលា​ការ​បាន​ចេញ​ដីកា​ជា​បន្ត​បន្ទាប់​កោះ​ហៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់​២៥​នាក់​ក្នុង​នោះ​ក៏​ស្រ្តី​ម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​៣​ខែ​ផង​ដែរ(បើ​តាម លោកស្រី មូរ សុខហួរ) ឲ្យ​ចូល​បំភ្លឺ​ទៅ​តាម​ការ​កំណត់​របស់​តុលាការ​ខេត្តបាត់​ដំបង ពីថ្ងៃទី៨ ដល់ថ្ងៃ ទី ២១ ឧសភា ក្នុង​សំណុំ​រឿង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល។​ ការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​នយោបាយ​ទាំង​នេះ គឺ​ធ្វើ​ឡើង​ចំពេល​លោកស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​។ ករណី​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ការ​កោះហៅ​សកម្មជន​អតីត​បក្ស​ប្រឆាំង​នេះ ជា​ការ​ផ្គើន​លោក​ស្រី រ៉ូណា ស្មីត ឬ ក៏​រដ្ឋាភិបាល​កម្ពុជា​ចង់​បង្ហាញថា​ខ្លួន​មិន​រណប​បរទេស​? 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា-នយោបាយ

    សកម្ម​ជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទង​ការ​ប្រមាថ​ លោក​ ហ៊ុន​ សែន​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​ អេង​ ឆៃអ៊ាង​៖ ​ដី​កាចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​គឺ​ជា​ការ​គំរាម​ដល់​អ្នក​ផ្សេង​ទៀត​កុំ​ឲ្យ​ធ្វើ​សកម្មភាព​

    ស្វែងយល់បន្ថែម

  • កម្ពុជា-ច្បាប់

    តុលាការ​ឃុំ​ខ្លួន​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ