ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើរដ្ឋាភិបាលកម្ពុជាកំពុងតែបំភិតបំភ័យពលរដ្ឋ ដើម្បីឲ្យទៅចូលរួមបោះឆ្នោតឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៩
ម្សិលមិញ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា ថាបានបំភិតបំភ័យ និងចាត់វិធានការបង្រ្កាបដើម្បីជំរុញឲ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន បានអះអាងថា អាជ្ញាធរកម្ពុជាមិនបានធ្វើការបំភិតបំភ័យដូចការលើកឡើងនេះទេ។ ផ្ទុយទៅវិញ អ្វីដែលរដ្ឋាភិបាលបានធ្វើគឺដើម្បីការពារសន្តិសុខជាតិ និងគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រប៉ុណ្ណោះ។