ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន ឱ្យ​និយម​ន័យ ការ​បង្រួប​បង្រួម​ជាតិ សង្គ្រោះ​ជាតិ និង សាមគ្គី​ភាព នៅ​ថ្ងៃ​២ ធ្នូ នៃ​ការ​បង្កើត​រណ​សិរ្ស​សង្រ្គោះ​ជាតិ​កម្ពុជា​

media  
រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។​ @facebook

នៅ​ចំខួប​ទី៤០ ឆ្នាំ​នៃ​ការ​បង្កើត​រណសិរ្ស​សង្រ្គោះ​ជាតិ​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក បាន​ពន្យល់​ថា ការ​បង្រួប​បង្រួម​ជាតិ សង្គ្រោះ​ជាតិ និង សាមគ្គី​ភាព​។ តាម​រយៈ​សំណេរ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ពន្យល់​នូវ​អ្វី​ដែល​ហៅ​ថា សាមគ្គីភាព ហើយ​ថា បក្ស​កាន់​អំណាច​របស់​លោក​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ជាតិ ចាប់​តាំង​ពី​គណបក្ស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជិត ៧០​ឆ្នាំ​មុន​មក​ម៉្លេះ។ 

លោក ហ៊ុន សែន បាន​​អះ​អាង​បែប​​នេះ​នៅក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃម្សិលមិញនេះនេះ ចំ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​រំលឹក​ខួប ៤០​ឆ្នាំ​នៃ​​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ២ ធ្នូ។

ព្រមជាមួយគ្នានេះ លោក ហ៊ុន សែន បាន​ពន្យល់​នូវ​អ្វី​ដែល​ហៅ​ថា សាមគ្គីភាព ហើយ​ថាគណបក្សប្រជាជនកម្ពុជា ដែលាបក្សកាន់អំណាច ​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ជាតិ ចាប់​តាំង​ពី​គណបក្ស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជិត ៧០​ឆ្នាំ​មុន​មក​ម៉្លេះ។ ខណៈ​ដែល​លោក​ពន្យល់​ថា សាមគ្គី​ជាតិ​តម្រូវ​ឲ្យ​មាន​ការ​អត់​ឱន​ឲ្យ​គ្នា លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ថា លោក​អាច​ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​មាន​ភាព​អត់​ឱន​ច្រើន​ជាង​គេ ប៉ុន្តែ​ លោក​មិន​អាច​អត់​ឱន​ឲ្យ​ជា​លើក​ទី​បី​នោះ​ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ​លោក​ ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​បុគ្គល​រូប​ណា​ដែល​លោក​ធ្លាប់​បាន​អត់​ឱន​ឲ្យ​នោះ​ឡើយ។ ទោះជាមិនបានបញ្ជាក់ តែគេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បាន​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ឲ្យ​លើក​លែង​ទោស​ដល់​​លោក សម រង្ស៊ី អតីតប្រធានគណបកចំនួន ២​លើក​រួច​មកហើយចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោក សម រង្ស៊ី ដែលត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លើក​ទី​មួយ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៦ និង​លើក​ទី​២ នៅ​ក្នុងខែ​កក្កដា ឆ្នាំ​​២០១៣ ដែល​ការ​លើក​លែង​ទោស​ទាំង​នោះ សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

រហូតមកទល់ពេលនេះ លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ និងជាប្រធានចលនាសង្រ្គោះជាតិ កំពុង​រស់នៅ​ និរទេស​ខ្លួន​ឯង បន្ទាប់​ពី​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​នៅ​កម្ពុជា​ ដែល​ប្ដឹង​ដោយ​គណបក្សប្រជាជនកម្ពុជា ​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​មក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ