អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​មាន​ឱកាស​គេច​ចេញ​ទណ្ឌកម្ម​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ក្រាក់ៗ​របស់​កម្ពុជា​ចំនួន​១៧​រូប រួម​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ត្រូវ​បាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក​ស្នើ​ទៅ​ព្រឹទ្ធសភា​អាមេរិក មុន​នឹង​ទៅ​ដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ ​ឲ្យ​ដាក់​ទណ្ឌកម្ម។ មូលហេតុ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ព្រោះ​មាន​ជាប់​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បញ្ហា​នយោបាយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ទណ្ឌកម្ម​នោះ​ធ្វើ​ឡើង​ក្រោម​រូបភាព ​ហាម​ឃាត់​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ទាំង​១៧​រូប ចូល​ក្នុង​សហរដ្ឋ​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់ អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី សង្ឃឹម​ថា ប្រធានាធិបតី​អាមេរិក​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ឡើយ។ តែ​សម្រាប់​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​មាន​ឱកាស​គេច​ចេញ​ទណ្ឌកម្ម​អាមេរិក។

រដ្ឋសភា​អាមេរិក
រដ្ឋសភា​អាមេរិក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ