ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ចលនាសង្រ្គោះជាតិ៖ រដ្ឋាភិបាលត្រៀមប្តឹងទៅតុលាការ ខណៈលោក សម រង្ស៊ី ប្រកាសផ្លូវការ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៥
រដ្ឋាភិបាលកម្ពុជា បានអះអាងថានឹងប្តឹងទៅតុលាការឲ្យចាត់វិធានការលើអ្នកនយោបាយអតីតគណបក្សសង្រ្គោះជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលខ្លះ ដែលចូលរួមចលនាសង្រ្គោះជាតិ។ ចលនាសង្រ្គោះជាតិ ដែលត្រូវបាន លោក សម រង្ស៊ី បង្កើតជាផ្លូវការនៅថ្ងៃទី២៩ខែមករា ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកចលនាថ្មីនេះថា ជាពួកឧទ្ទាមក្រៅច្បាប់ ប៉ុន្តែ លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ចលនាសង្រ្គោះជាតិនេះ មិនចាំបាច់ចុះឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ ហើយក៏គ្មាននរណាអាចរំលាយបានឡើយ។