អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចលនា​សង្រ្គោះ​ជាតិ៖ រដ្ឋាភិបាល​ត្រៀម​ប្តឹង​​ទៅ​តុលាការ ខណៈ​លោក សម រង្ស៊ី ប្រកាស​ផ្លូវ​ការ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​នយោបាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ដែល​ចូល​រួម​ចលនា​សង្រ្គោះ​ជាតិ។ ចលនា​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន លោក សម រង្ស៊ី ​បង្កើត​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ ប៉ុន្តែ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ។

លោក សម រង្ស៊ី ​ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ​ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ