អានតួអត្ថបទ
បទសម្ភាស

លោក ហ្វា​សាលី​៖ រដ្ឋាភិបាល​នៅ​តែ​យឺត​យ៉ាវ​ក្នុង​ចំណាត់​ការ​ដោះស្រាយ​ទំនាស់​ក្នុង​រោង​ចក្រ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង នៅ​រាត្រី​នេះ គឺ​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ។លោក ហ្វា សាលី ដែល​បាន​ដឹកនាំ​ក្រុមកម្មករ-កម្មការិនី​រោងចក្រ ហ៊ុយ ចៀន អស់​រយៈពេល​ជាង៥ខែ​មកហើយ តែ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ បើទោះបីជា​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​សន្យា​ជួយ​ដោះស្រាយ​ក៍ដោយ។ តែ​ភាព​រីកចំរើន​មាន​ខ្លះ​ដែរ ដោយនៅ​ថ្ងៃទី២៤វិច្ឆិការ​នេះ ក្រសួង​ការងារ​បានសម្រេច​បង្កើត​គណៈកម្មការ​ចំរុះ​មួយ​ដោយមាន​សមាសភាព ២២នាក់ ដើម្បី​ដោះស្រាយ។ ជាមួយ​គ្នា​នេះ នៅ​ថ្ងៃស្អែក តុលាការក្រុង​ភ្នំពេញ និង​បើក​សវនាការ​លើ​ករណី​នេះ ហើយ​នៅ​ថ្ងៃ​ទី​២៧​វិច្ឆិការ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក៍​ត្រៀម​ប្រជុំ​និង​ចេញ​សេចក្តីសម្រេច​មួយ​ដែរ ក៍​ប៉ុន្តែ លោក ហ្វា សាលី បាន​មើល​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល នៅតែ​យឺត! យឺត​ចំពោះ​រោងចក្រ​វាយនភណ្ឌ័​មួយចំនួន ជាពិសេស​ជាមួយ​ថៅកែរ​រោងចក្រ​ដែល​ខិលខូច។ បើតាម​លោក ហ្វា សាលី ករណី​រោងចក្រ​ហ៊ុន​ចៀន រដ្ឋាភិបាល គួរតែ​បញ្ចេញ​ប្រាក់​បុរេប្រទាន ដើម្បី​ជួយ​ដល់​កម្មករ​នៅ​ចំពោះមុខ។  

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​
លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ RFI-សំណព្វ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ