អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ៖ យុទ្ធនាការផ្សព្វផ្សាយតាមទូរស័ព្ទ​របស់​រដ្ឋា​ភិបាល​១ឆ្នាំ​គឺយូរ​ពេកហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈ​ពេល​២​សប្តាហ៍​មក​ហើយ​ដែល​ប្រមុខ​រដ្ឋា​ភិបាល បាន​ស្នើ​ឱ្យ​មាន​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​មួយ​គឺ​ផ្សព្វ​ផ្សាយ​ថា «គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​ជា​របស់​ឯក​ជន មិន​មែន​ជា​របស់​រដ្ឋ​នោះទេ»។ យុទ្ធនាការ​វាយ​​​លុក​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​បណ្តាញប្រព័ន្ធ​ឃោសនា​មហាជន​ដើម្បី​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​កុំឱ្យ​យល់​ច្រឡំ​ថា​បំណុល​ដែល​ពលរដ្ឋ​បាន​ខ្ចី​ពី​ធានាគារ​នោះ​ជា​របស់​រដ្ឋ។ តាម​គម្រោង​យុទ្ធនា​ការ​នេះ​នឹង​មាន​រយៈពេល​១​ឆ្នាំ។ ប៉ុន្តែ​យុទ្ធនា​ការ​នេះ បាន​ញ៉ាំង​ឱ្យ​មាន​ការ​មិន​ពេញចិត្ត​ជាច្រើន​បាន​ផ្ទុះឡើង​ដោយ​សារ​តែ​វាមាន​ភាព​សាំ​ញ៉ាំ ​រំខាន។  ចំពោះ​អ្នក​ទី​ក្រុង និង​តំបន់​ប្រជុំជន​គឺយល់​យ៉ាង​ច្បាស់​ពី​ថា​គ្រឹះស្ថាន​មី​ក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​គឺ​ជា​របស់​ឯក​ជន។ ប៉ុន្តែ​យុទ្ធនាការ​នេះ ក៏​នឹង​ជួយ​ដល់​ពលរដ្ឋ​នៅ​ចុង​កាត់​មាត់​ញក​ តំបន់​ដាច់​ស្រយាល​ឱ្យ​យល់​ដឹង​ព្រោះ​ថា​ពួក​គាត់​ភាគ​ច្រើន​បាន​យ​ល់​ច្រឡំ​មែន។ ចំពោះ​បញ្ហា​នេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​អស់ ផ្សព្វ​ផ្សាយ​នៅ​នឹង​កន្លែង​ ជា​ជាង​ផ្សព្វ​ផ្សាយ​តាម​ទូរ​ស័ព្ទ។ ហើយ​ថា យុទ្ធនាការ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​គឺយូរ​ពេក​ហើយ។​

សារជាអក្សរពីក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជាដែលផ្សព្វផ្សាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
សារជាអក្សរពីក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជាដែលផ្សព្វផ្សាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ©RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ