ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
កម្ពុជា

គណៈរដ្ឋមន្ត្រី​ ប្រជុំ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ NGO​

media  
គណៈរដ្ឋមន្ត្រី​ បាន​កិច្ច​ប្រជុំ​ពិភាក្សា ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ @Siphan Phay

ដូច​ការគ្រោង​​ទុក​​នៅ​ថ្ងៃ​ទី ​០៥​មិថុនា​នេះ ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ក្រោម​ការ​ដឹកនាំ​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​និង​អនុម័ត​ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ​ស្រប​ជាមួយ​គ្នា​នេះដែរ​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃ​នេះ ​ក៏​បាន​សរសេរ​នៅ​ក្នុង​ Blog ​ផ្ទាល់ខ្លួន​របស់​លោក​ជា​ថ្មី​ ឲ្យ​មាន​ការ​បង្ហាញ​ និង​បើក​ចំហ​ការ​ពិភាក្សា​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ ​មុន​នឹង​សម្រេច​ចិត្ត​អនុម័ត​ជា​ផ្លូវការ​។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទីបំផុត​ទៅ ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី បើក​កិច្ចប្រជុំ ពិភាក្សា និង​អនុម័ត ដូច​ការគ្រោងទុក នៅ​ថ្ងៃទី ០៥មិថុនា​នេះ។ ជា​សេចក្តីព្រាងច្បាប់ ដែល​ពោរពេញ​ទៅដោយ​ភាពចម្រូងចម្រាស់ ដោយសារ​សង្គម​ស៊ីវិល​ភាគច្រើន នៅ​មិនទាន់​ឯកភាព ហើយ​ទាមទារ​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​ជាមុនសិន មុននឹង​អនុម័ត។ យ៉ាងណាក៏ដោយ លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​សប្តាហ៍​នេះ​ថា នឹងមាន​ការបើក​ឲ្យ​មានការ​ពិភាក្សា​ជា​ចំហរ​ជាមួយ​សង្គម​ស៊ីវិល ក្រោយពេល​សេចក្តីព្រាងច្បាប់​នេះ បាន​បញ្ជូនទៅ​ដល់ដៃរ​ដ្ឋ​សភា។
 
សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា អះអាងថា គឺធ្វើឡើង​ដើម្បី​ឲ្យ​មាន​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការល្អ រវាង​អង្គការក្រៅរដ្ឋាភិបាល និង​រដ្ឋាភិបាល និង​ដើម្បី​ត្រួតពិនិត្យ​លើ​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ដោយ​មូលនិធិ​មួយចំនួន អាច​ជាប់​នឹង​ក្រុម​ភេរ​វករ​អន្តរជាតិ។ ថ្លែង​ក្នុង​សប្តាហ៍​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់ កុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មានការ​បារម្ភ ចំពោះ​សេចក្តីព្រាងច្បាប់​នេះ បើទោះបីជា​មិនទាន់​បានបង្ហាញ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​ជា​សាធារណៈ​ក៏ដោយ។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​ថ្លែង​ធានាថា ច្បាប់​នេះ នឹង​ស្របទៅតាម​រដ្ឋធម្មនុញ្ញ។
 
ក្នុងពេលដែល​ទីស្តីការគណៈរដ្ឋមន្ត្រី កំពុងបើក​ការពិភាក្សា​ពី​ច្បាប់​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា លោក William E.Todd ក៏បាន​សរសេរ​នៅលើ​ទំព័រ blog ផ្ទាល់ខ្លួន​របស់លោក​នៅ​ថ្ងៃទី០៥មិថុនា ដោយ​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល មានការ​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​នេះ ជាមួយនឹង​សង្គម​ស៊ីវិល។ លោក William E.Todd បាន​បញ្ជាក់ថា ភាព​រីកចម្រើន​នៅក្នុង​សង្គម​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដូចជា​កំណើនសេដ្ឋកិច្ច ផ្នែក​អប់រំ សុខាភិបាល និង​ភាពជឿនលឿន​នៃ​សិទ្ធិមនុស្ស​ជាដើម គឺ​បានមកពី​ការចូលរួម​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនែក​ដែរ។ ដូច្នេះហើយ បានជា​សហរដ្ឋអាមេរិក ទទូច​ឲ្យ​កម្ពុជា មានច្បាប់​មួយ​សម្រាប់​សង្គម​ស៊ីវិល ដែល​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធ​ភាពជា​ចាំបាច់។
 
តំណាង​សហរដ្ឋអាមេរិក​រូបនេះ បាន​សរសេរ​បញ្ជាក់​ប​ន្ត​ថា អាមេរិក នឹង​នៅតែ​បន្ត​តាមដាន​ការវិវត្ត​នៃ​ពង្រាងច្បាប់​ស្តីពី​អង្គការ ក្រៅ​រដ្ឋាភិបាល និង​ច្បាប់​ដទៃទៀត ដូចជា​ច្បាប់​ស្តីពី​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធ័​រ​ណែ​ត និង​ច្បាប់​ស្តីពី​សហជីព ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​រដ្ឋាភិបាល។ អាមេរិក ជឿថា ការផ្លាស់ប្តូរ​ណាមួយ​លើ​ច្បាប់​ដែល​រឹតត្បិត ជាជាង​ផ្តល់​លទ្ធភាព​ដល់​សង្គម​ស៊ីវិល នឹងមិន​បំរើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ឡើយ។ 
 
គួរ​ជម្រាបជូន​ថា កន្លងមក​សង្គម​ស៊ីវិល ដែល​មិនទាន់​ទទួលបាន​សេចក្តីព្រាងច្បាប់​នេះ​ចុងក្រោយ បាន​រិះគន់ថា ច្បាប់​នេះ នឹង​រឹតត្បិត​សិទ្ធិសេរីភាព និង​ការបញ្ចេញមតិ​របស់​ពួកគេ៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ