អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​សារាចរណ៍​ហាម​ប្រាម​ការ​ជួល​ដី​នៅ​ព្រំដែន​

នៅថ្ងៃ​សុក្រ​នេះ​ គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ដែល​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​​ពី​សហជីព និង​បញ្ហា​ផ្សេង​ៗ​ រួម​ទាំង​ការ​ស្នើ​សុំ​សច្ចា​ប័ន​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិ​លើ ​កិច្ច​ព្រម​ព្រៀង ​ស្តី​​​ពីការ​បង្កើត​មជ្ឈម​ណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​ជា​ដើម។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​រដ្ឋាភិបាល​បាន​ដាក់​បញ្ជា​ឱ្យ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួងកា​របរទេស​ចេញ​សារាចរណ៍​ណែនាំ​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​របស់​កម្ពុជា​ និង​ពលរដ្ឋ​ប្រទេស​ជិត​ខាង​ បញ្ឈប់​ការ​ជួលដី​នៅ​តាម​ព្រំដែន។ ​គណបក្ស​សង្គ្រោះ​ជាតិ​ អបអរសាទរ​ចំពោះ​វិធាន​កា​រ​នេះ។ ​

ទិដ្ឋភាពពេលព្រឹកនៅច្រកប៉ោយប៉ែត ។
ទិដ្ឋភាពពេលព្រឹកនៅច្រកប៉ោយប៉ែត ។ @Google
ផ្សាយពាណិជ្ជកម្ម

ចំពោះការ​ដី​ជួល​នៅ​តាម​ព្រំដែន​ដែល​ជា​បញ្ហា​ស្មុគស្មាញ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​វិធាន​ការ​ពីរ​ផ្សេង​គ្នា​ គឺ​សារាចរណ៍​ណែនាំដ​ល់ពល​រដ្ឋ​កម្ពុជា​នៅ​តាម​ព្រំដែន​ឱ្យ​បញ្ឈប់​ការ​ជួលដី​ឱ្យ​ពលរដ្ឋ​បរទេស​ជិត​ខាង។ ​ហើយក្រៅ​​​ពី​នេះ ​រដ្ឋាភិបាល​នឹង​ផ្ញើ​លិខិត​បី​ផ្សេងគ្នា​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ប្រទេសថៃ ​វៀតណាម ​និង​ឡាវ​ ដើម្បី​ហាមប្រាម​ពលរដ្ឋ​របស់​ខ្លួន​ឈប់​មក​ជួល​ដី​នៅ​ក្នុង​ព្រំដែន​កម្ពុជា។ ​ជា​វិធានការ​ដើម្បី​បង្កា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​និង​ជា​ការ​ដើម្បី​កែ​លម្អ​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ផង​ដែរ។​

ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​ជា​អ្នក​អនុវត្តន៍​សារាចរណ៍​នេះ ​មិន​អាច​ទាក់​ទង​បំភ្លឺ​បាន​នោះ​ទេ។ ​ប៉ុន្តែ​លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ ​បាន​ឱ្យ​ដឹង​ថា ​សារាចរណ៍​នេះ​ គឺ​នឹង​ចេញ​ក្នុង​រយៈពេល​ឆាប់​បំផុត​ ព្រោះ​ថា​វា​ជា​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី។ ​អ្នក​នាំពាក្យ​រូបនេះបា​ន​បន្ត​ថា​វិធាន​ការ​នេះ ​ក៏​ជា​យន្តការ​មួយ​ដើម្បី​បង្ការ​បញ្ហា​ដីធ្លី​ដែ​​លបាន​កើត​ឡើង​នៅ​តាម​ព្រំដែន​ និង​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់។​ លោក​បន្ត​ថា ​បើ​ទោះ​បី​ដី​ដែល​បាន​ជួល​ហើយ ​ក៏​ដោយ​គឺ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​ដែរ។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក ប៉ុល ហំម ​ស្វាគមន៍​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិបាល​នេះ ​ព្រោះថា​វិធាន​ការ​នេះ​នឹង​អាច​បង្កា​ការ​កាន់​កាប់​ដី​ពលរដ្ឋ​បរទេស​នៅ​តាម​បណ្តោយ​ព្រំដែន​ ដែល​ជា​ហានិភ័យ​មួយ។ ​សូម​បញ្ជាក់​ថា​ បញ្ហា​ការ​ជួល​ដី ​ឬការ​ទិញ​ដី​ពី​ប្រទេស​ជិត​ខាង​របស់​កម្ពុ​ជា​គឺ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ក្នុង​ចំណោម​បញ្ហា​ព្រំដែន​កម្ពុជា​ជា​មួយ​​ប្រទេស​​ជិត​​ខាង។​​

យ៉ាង​ណាក៏​ដោយ​ប្រធាន​ស្តី​ទី​គណបក្ស​រូប​នេះ ​បាន​លើក​ឡើង​បើ​ទោះបី​ជា​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​យឺត​ពេល​ក៏​ដោយ ​ប៉ុន្តែ​ប្រសើរ​ជាង​មិន​បាន​ធ្វើ​សោះ។

​ក្រៅ​ពី​សំដៅ​ទៅ​បញ្ឈប់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន​នោះ ​វិធាន​ការ​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នេះ ​គឺ​សំដៅ​លើ​កកម្ពស់​ជីវភាព​ពលទាហាន​ដែល​មាន​ប្រាក់​ខែ​តិច​ សាក់ទាប និ​ង​ក្រីក្រ​បំផុត។ ពោល​គឺ​ការ​សាងសង់​ផ្ទះ ​និង​ការ​ផ្តល់​ដី​សម្បទាន​ជា​ដើម។ នេះ​បើ​តាម​លោក​ផៃ ស៊ីផាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ