ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើកម្ពុជាអាចនឹងទទួលរងឥទ្ធិពលបែបណាពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
ការចាត់វិធានការតម្លើងពន្ធលើមុខទំនិញនាំចូល ដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងចិន ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ប្រសិនបើទង្វើនេះនៅតែបន្ត នោះឥទ្ធិពលរបស់វា ត្រូវគេមើលឃើញថានឹងមានផលប៉ះពាល់ដល់បណ្តាប្រទេសនានា ដែលមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនឹងគ្នាខ្វាត់ខ្វែងប្រៀបដូចសសៃឈាម។ ដោយឡែកប្រទេសកម្ពុជា ក៏នឹងរងនូវផលប៉ះពាល់ផងដែរ ពីសង្គ្រាមពាណិជ្ជកម្មនេះ។