អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ជនពិការ​ជាង​២ម៉ឺន​៣​ពាន់​នាក់ មាន​អាទិភាព​បោះ​ឆ្នោត​មុន​គេ​

ថ្ងៃស្អែក​នេះ គឺជា​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​ជន​ពិការ​មាន​ចំនួន​ជាង​២ម៉ឺន​៣ពាន់​នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះក្នុង​បញ្ជី​​បោះឆ្នោត។ អ្នក​ទាំង​នោះ​ មាន ជន​ពិការ​ដៃ​ ចំនួន​ជិត​៨ពាន់​នាក់ ហើយ​អ្នក​ផ្សេងទៀត គឺ​ពិការ​ជើង ​និង​ពិការ​ភ្នែកជា​ដើម​។ ចំពោះ​អ្នក​ពិការ​ភ្នែក គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​​គិតគូរ​ធ្វើ​សន្លឹក​ឆ្នោត​ពិសេស ដោយ​មាន​អក្សរ​ប្រាយ៍ ឬ​អក្សរ​ស្ទាបសម្រាប់​អ្នក​ពិការ​ភ្នែក​។ ចំណែក​ជន​ពិការ​ជិះ​រទេះ​រុញ​វិញ​ គ.ជ.ប. បញ្ជាក់ថា មាន​ការ​រៀបចំ​ធ្វើ​ជម្រាល​សម្រាប់​ឲ្យ​ពួក​គេ​ងាយ​ស្រួលចូល​ទៅ​បោះឆ្នោត។ លើស​ពីនេះ ជន​ពិការ​ក៏​បាន​ចូលរួម​ធ្វើ​ជាអ្នក​សង្កេតការណ៍​ផងដែរ។

រូបថត​តំណាង ៖ ជនពិការ​ដោយសារ​គ្រាប់​មីន​និង​គ្រាប់បែក​ចង្កោម
រូបថត​តំណាង ៖ ជនពិការ​ដោយសារ​គ្រាប់​មីន​និង​គ្រាប់បែក​ចង្កោម © សុខលីម
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ