អានតួអត្ថបទ
បទសម្ភាស

លោក​ហង្ស ពុទ្ធា៖ គ.ជ.ប​នឹង​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត បើ​សិន​មាន​លទ្ធភាព​ថវិកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ថ្ងៃ​ទី​ ៧ មេសា​សប្តាហ៍​មុន​មក គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​បង្កើត​នូវ​កម្មវិធី​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​តាម​វិទ្យុ​នៅ​គ្រប់​ ២៥​រាជធានី-ខេត្ត។ កម្មវិធី​ថ្មី​នេះ ​មាន​រយៈ​ពេល​ពីរ​ខែ​ដោយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ៦​មិថុនា គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ពីរ​ថ្ងៃ។ លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់​ថា គ.ជ.ប មិន​ចង់​ផ្សព្វ​ផ្សាយ​ត្រឹម​តែ​វិទ្យុ​ប៉ុណ្ណោះ​ទេ​ គឺ​គ.ជ.ប​ចង់​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​នេះ​បន្ថែម​ទៀត បើ​មាន​លទ្ធភាព​ថវិកា​នោះ។ 

លោក​ហង្ស ពុទ្ធា អ្នក​​នាំ​​ពាក្យ​​គណៈកម្មាធិការ​​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត
លោក​ហង្ស ពុទ្ធា អ្នក​​នាំ​​ពាក្យ​​គណៈកម្មាធិការ​​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ